បើទោះបីជារងបរាជ័យ ៣ ទល់នឹង ១ ពេលប៉ះកូរ៉េខាងត្បូង នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីម្សិលមិញក្តី វៀតណាម ដែលបានបង្កើតប្រវត្តិសាស្រ្តថ្មីរបស់ខ្លួនក្នុងរយៈកាល ១៦ឆ្នាំមកនោះ នឹងនៅតែមានឱកាសដណ្តើមយកមេដាយសំរឹទ្ធដដែល។
ពួកគេ នឹងត្រូវបន្តជួបក្រុមជម្រើសជាតិអារ៉ាប់រួម ដែលបានចាញ់ជប៉ុន ១-០ កាលពីម្សិលមិញ ហើយការប្រកួតនឹងធ្វើនៅថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០១៨។
យ៉ាងណាក្តី ក៏ក្រុមជម្រើសជាតិវៀតណាម U-23 បានធ្វើឱ្យប្រជាជនវៀតណាម និងទូទាំងអាស៊ីអាគ្នេយ៍ មានមោទនភាពចំពោះពួកគេបាត់ទៅហើយ ដោយក្នុងរយៈពេលនៃឆ្នាំ ២០១៨នេះ ពួកគេបានបង្ហាញពីភាពខ្លាំងរបស់ខ្លួននៅទូទាំងអាស៊ី ពោលគឺដូចជាការឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រ AFC U-23 Championship ជាដើម ដែលពួកគេមានឈ្មោះជាក្រុមរងជើងឯក ។
កូរ៉េខាងត្បូង ក៏នឹងត្រូវជួបជាមួយជប៉ុន នៅវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស នៃព្រឹត្តិការណ៍ Asian Games 2018 ក្នុងនាមជាក្រុមការពារមេដាយមាសកាលពីឆ្នាំ ២០១៤ និងអតីតក្រុមឈ្នះមេដាយមាស៤សម័យកាល។