អែម ​សុវណ្ណារី ​មិន​អាច​ប្រកួត​ជា​មួយ​កីឡាការិនី​អាមេរិក ​Colbey ​បាន​ឡើយ​ចុង​ខែ​នេះ​

ជំនួប​រវាង​អ្នក​លេង​គុន​ចម្រុះ​ខ្មែរ​អាមេរិក ​អែម សុវណ្ណារី ជាមួយ​កីឡាការិនី​ជើង​ខ្លាំង​អាមេរិក ​Colbey Northcutt ដែល​គ្រោងជួ​ប​គ្នា​លើ​សង្វៀន ​ONE Championships ក្នុង​ព្រឹត្តិការណ៍ ​ONE: TNT IV នា​ថ្ងៃ​ទី​២៨ ​ខែ​មេសា​ខាង​មុខ​នេះ​ ត្រូវ​បាន​ខក​ខាន​ទៅហើ​យ ​បន្ទាប់​ពី​សុវណ្ណារី ​បាន​រង​របួស​ស្មា ​អំឡុងពេ​ល​ហ្វឹកហាត់ ​មិន​អាច​ធ្វើ​ការ​ប្រកួ​តបាន​ឡើយ​ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាកា​រិនីវ័យ ២៧ឆ្នាំរូប​នេះ ​បាន​បញ្ជាក់​ថា ​នាង​គ្មាន​ពាក្យ​អ្វី​ត្រូវ​និយាយ​ឲ្យ​សម​នោះ​ទេ ​នៅ​ពេល​នាង​មាន​បញ្ហា​របួស​កៀក​ថ្ងៃ​ប្រកួត​ដូច្នេះ​ ។ នាង​បាន​សម្ដែង​ការ​សោក​ស្ដាយ​ជា​ខ្លាំង​ ដ្បិត​រយៈ​ពេល​កន្លង​មក ​សុវណ្ណារី ​បាន​ព្យាយាម ​និងខិតខំ​ហ្វឹកហាត់​ជា​ខ្លាំង ​ដើម្បី​ត្រៀម​ប្រកួត​ជា​មួយ​កីឡាករ Colbey Northcutt ហើយ​នាង​ក៏​បាន​សុំទោ​ស​ ចំពោះ​គូ​ប្រកួត​រូប​នេះ​ផង​ដែរ​ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អែម ​សុវណ្ណារី បានសម្ដែងការ​សុំទោស​ ចំពោះ​គ្រូបង្វឹក​ និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ រួម​​ទាំងស្ថា​ប័ន​ ONE Championship បា​នផ្ដ​ល់ឱ​កាស​ដ៏​អស្ចារ្យ​ដល់​នាង ​ក្នុង​ការ​ប្រកួត​នៅ​ព្រឹត្តិការណ៍ ONE: TNT តែនា​ង​បែរ​ជា​មិន​អាច​ចូលរួម​ការ​ប្រកួត​នេះ​បាន​ ។ លើស​ពីនេះ​ នា​ងបា​ន​សុំទោស​អ្នក​គាំទ្រ​របស់ខ្លួ​ន ​ពិសេស​ប្រជាពលរដ្ឋ​កម្ពុជា ​ដែល​តែង​តែ​ស្រលាញ់ និ​ង​គាំទ្រនាង​រហូត​មក​ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រ​ហូត​មក​ទល់​ពេល​នេះ ​សុវណ្ណារី ​មាន​ប្រវត្តិ​ប្រកួត​ ៥​លើក​មក​ហើយ ​ដោយ​ឈ្នះ ​៤ ​និង​ចាញ់​ ១​ ក្នុ​ង​នោះនាង​ធ្លាប់​មាន​បទ​ពិសោធន៍​ឡើង​សង្វៀន​ ONE ​ចំនួ​ន ​៣ដ​ង ​ដោយ​ផ្ដួល​គូ​ប្រកួត​ឲ្យបោះបង់​ការ​ប្រកួត ​២​ដង​ រួម​មាន​ផ្ដួលកីឡាការិនី​អ៊ុយ​ក្រែន ​Iryna Kyselova ត្រឹម​ទឹក​ទី​១ ​កាល​ពី​ឆ្នាំ​២០១៨ ​និង​ផ្ដួល​កីឡាការិនី​កូរ៉េ ​Choi Jeong Yun ត្រឹម​ទឹក​ទី២​ កាល​ពី​ចុង​ខែ​មករា​កន្លង​ទៅ​ ឯមួយ​ប្រកួ​ត​ទៀត​ ចាញ់​កីឡាការិនី​ប្រេស៊ី​ល ​Rayane Marques Bastos ក្នុង​ទឹក​ទី​១​ កាល​ពី​ឆ្នាំ​២០១

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT