ជើង​ចាស់ ៣ រូប យល់​ឃើញ​ខុស​គ្នា​ពី​ឈ្មោះ​ក្រុម​ដែល​នឹង​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ UCL

នៅ​វេលា​ម៉ោង ០២:០០ នាទី​រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​ ២៨ ​និង ២៩ មេសា ក្រុម​ទាំង ៤ នៅ Champions League នឹង​បើក​ការ​ប្រកួត​ជើង​ទី ១ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។ ក្នុង​នោះ ​គឺ​ជា​ជំនួប Real Madrid ទល់ Chelsea និង PSG ទល់ Man City។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជឿ​ថា​មក​ទល់​ពេល​នេះ ក៏​នៅ​តែ​មាន​អ្នក​គាំទ្រ​ជា​ច្រើន​ធ្វើ​ការ​ជជែក​វែកញែក​ដោយ​ទស្សន៍ទាយ​ទុក​ជា​មុន នូវ​ឈ្មោះ​ក្រុម​ដែល​ខ្លួន​គិត​ថា​នឹង​អាច​ឡើង​ទៅ​កាន់​បន្ទាប់។ ដោយឡែក​នៅ​ក្នុង​អត្ថបទ​នេះ CTS Sports នឹង​បង្ហាញ​ការ​យល់​ឃើញ​របស់​អតីត​កីឡាករ​កំពូល ៣ រូប មាន ២ រូប​នៅ Premier League និង ១ រូប​នៅ La Liga។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី ១ គឺ​លោក Michael Owen ដែល​ធ្លាប់​ជា​កីឡាករ​បម្រើ​អាជីព​ឲ្យ​ក្លឹប Liverpool និង Real Madrid។ យ៉ាង​ណា​សម្រាប់​ការ​ឆ្ពោះ​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ បុរស​សញ្ជាតិ​អង់គ្លេស​ពុំ​បាន​ជ្រើស​យក​ឈ្មោះ​ក្លឹប​អេស្ប៉ាញ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​គិត​ថា​ជា​ក្លឹប​អង់គ្លេស​ទាំង​អស់។ លោក​ទាយ​ថា Chelsea នឹង​យក​ឈ្នះ Real Madrid ហើយ Man City នឹង​យក​ឈ្នះ PSG។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី​ ២ គឺ​លោក Rio Ferdinand ដែល​ធ្លាប់​ជា​កីឡាករ​កាន់​ឆ្នាំ​នៅ Manchester United បាន​បង្ហាញ​ការ​យល់​ឃើញ​ផ្ទុយ​ស្រលះ​ពី​ខាង​លើ ដោយ​លោក​គិត​ថា​ក្រុម​អង់គ្លេស​ទាំង​ពីរ​នឹង​ត្រូវ​ហាលអាវ ហើយ​ក្រុម​​បារាំង PSG នឹង​ត្រូវ​ឡើង​ទៅ​ជួប​ក្រុម​អេស្ប៉ាញ Real Madrid នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ឆ្នាំ ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ប៉ះ​សម្តី​របស់​អ្នក​ទាំង​ពីរ​នៅ​លើ​ប៉ុស្តិ៍ BT Sport ​ក៏​នាំ​ឲ្យ​កើត​មាន​ការ​ភ្នាល់ ថា​បើ​នរណា​ទស្សន៍ទាយ​ត្រូវ នោះ​នឹង​ទទួល​បាន​ស្រា​ក្រហម​ដែល​មាន​តម្លៃ​ថ្លៃ​មួយ​ដប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី ៣ គឺ​លោក Rivaldo ដែល​ជា​អតីត​កីឡាករ​នៅ​ក្លឹប​ Barcelona សម័យ​កាល​ឆ្នាំ ១៩៩៧ ដល់ ២០០២ បាន​ទស្សន៍ទាយ​នៅ​ជំនួប​រវាង Real Madrid និង Chelsea បែប​នេះ​ថា៖ “ខ្ញុំ​មើល​ឃើញ​ថា Real Madrid គឺ​ជា​ក្រុម​ដែល​នឹង​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ ព្រោះ​ពួក​គេ​មាន​បទពិសោធន៍​ជោកជាំ​នៅ​វគ្គ​បែប​នេះ​រួច​មក​ហើយ និយាយ​ទៅ​អាច​ថា​ជា​ក្រុម​ជំនាញ​ទៀត​ផង​នៅ​រយៈ​ពេល​មួយ​ទសវត្ស​ចុង​ក្រោយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ថែម​ទៀត​ថា៖ “Chelsea ក៏​ជា​ក្រុម​រឹងមាំ​មួយ​ដែរ តែ​គ្រាន់​ថា Madrid ពួក​គេ​មាន​បទពិសោធន៍​ជោកជាំ​ជាង​ ហើយ​អាច​ដឹង​ច្បាស់​ថា​តើ​ត្រូវ​ធ្វើ​បែប​ណា​ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ”។ បែប​នេះ​ចម្លើយ​របស់ Rivaldo គឺ​ជ្រើសរើស​យក​ក្លឹប Real Madrid ខណៈ​ជំនួប PSG-Man City លោក​ពុំ​បាន​បញ្ជាក់​នោះ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុងក្រោយ​យើង​បង្ហាញ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ពី​ពេលវេលា​ចុង​ក្រោយ ដែល​ក្រុម​ទាំង ៤ បាន​ឈ្នះ​ពាន Champions League៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Real Madrid ឆ្នាំ ២០១៨ យក​ឈ្នះ Liverpool ៣-១

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Chelsea ឆ្នាំ ២០១២ យក​ឈ្នះ Bayern Munich ដោយ​បាល់​ប៉េណាល់ទី​ថែម​ម៉ោង ៤-៣

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

PSG និង Man City មិន​ធ្លាប់​ឈ្នះ​ពាន Champions League នោះ​ឡើយ តែ​ PSG ធ្លាប់​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ឆ្នាំ ២០២០ ដោយ​ចាញ់ Bayern Munich ១-០ ហើយ Man

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

City ធ្លាប់​ឡើង​ខ្ពស់​បង្អស់​ត្រឹម​វគ្គ​ ៤ ក្រុម​ចុង​ក្រោយ ​កាល​នោះ​នៅ​ឆ្នាំ​២០១៦ ចាញ់ Real Madrid ១-០៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT