លោក Joan Laporta ប្រធានក្លឹប FC Barcelona បានអះអាងថានៅពេលដ៏ខ្លីខាងមុខនេះ ខ្សែប្រយុទ្ធ Lionel Messi នឹងបន្ដកុងត្រាជាមួយក្រុមទៀតហើយ។
Messi នៅសល់ពេលតែ២ខែទៀតទេនៅក្រុម Barcelona ហើយប្រសិនបើមិនមានការបន្ដកុងត្រាថ្មីទេនោះ ផុត២ខែនេះរូបគេនឹង Free Agent មានន័យថាអាចទៅលេងនៅក្រុមណាទៀតក៏បានដែរ។ ខណៈដែលពេលនេះមានក្លឹប២ចង់ចាប់អារម្មណ៍នោះគឺ PSG របស់បារាំងនិង Manchester City របស់អង់គ្លេសក្រោមការដឹកនាំរបស់លោក Pep។
តែបើតាមលោក Laporta ប្រធានក្លឹប Barcelona វិញ បានអះអាងថាកុងត្រាថ្មីនឹងកើតមានឡើងឆាប់ៗនេះ។ លោក ថានឹងធ្វើគ្រប់យ៉ាងដើម្បីឱ្យ Messi បន្ដលេងនៅទីនេះទៀត ព្រោះរូបគេជាអ្វីគ្រប់យ៉ាងរបស់ក្លឹប FC Barcelona ៕
ប្រភព៖ Goal