ខ្សែប្រយុទ្ធ Sergio Aguero មិនមានឈ្មោះលេងឱ្យក្រុម Manchester City នៅយប់នេះទេ ដោយសារតែរបួសសាច់ដុំរបស់គេនៅមិនទាន់ស្រួលនៅឡើយ។
ក្រុម Man City ត្រូវប្រកួតជាមួយក្រុម Chelsea នៅរាត្រីនេះ សម្រាប់ពានរង្វាន់ FA Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ដោយការប្រកួតនេះ នឹងមិនមានវត្តមានរបស់ខ្សែប្រយុទ្ធ Aguero នោះទេ ព្រោះរូបគេមិនទាន់ជាសះស្បើយ១០០%ពីរបួស។ ខ្សែប្រយុទ្ធអាហ្សង់ទីនដែលនឹងចាកចេញពីទឹកដី Etihad នៅចប់រដូវកាលនេះ សឹងតែមិនមានឱកាសបានលេងទេ ដោយសារតែបញ្ហាសាច់ដុំរបស់គេកើតមានឡើងមិនឈប់សោះ។
រំលឹកថា ក្រុម Man City នៅសល់ពានគ្រប់ទាំងអស់នៅរដូវកាលនេះ។ ដោយ FA Cup ឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពាន Carabao Cup វគ្គផ្ដាច់ព្រ័ត្រ Premier League កំពុងឈរនៅកំពូលតារាង និង UEFA Champions League ឡើងដល់ពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរ៕
ប្រភព៖ DailyMail