ក្រុមតោខៀវ Chelsea នឹងត្រូវប្រកួតជាមួយក្រុម Manchester City សម្រាប់ការប្រកួតពានរង្វាន់ FA Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅយប់នេះហើយ។
មុនការប្រកួតខាងលើចាប់ផ្ដើម លោក Thomas Tuchel អ្នកចាត់ការក្រុម Chelsea បានលើកសរសើរសមត្ថភាពរបស់លោក Pep ជាខ្លាំង។ លោក បានស្គាល់ Pep តាំងពីកាលដឹកនាំក្រុម Bayern Munich ម្ល៉េះ ដែលគ្រានោះលោក Tuchel នៅធ្វើការឱ្យក្រុម Dortmund នៅឡើយ។ តែបច្ចុប្បន្ននេះ ពួកគេទាំងពីរនេះ បានក្លាយជាអ្នកចាត់ការក្រុមធំនៅអង់គ្លេស ហើយនឹងប្រឈមមុខដាក់គ្នានៅរាត្រីនេះទៀត។
ទន្ទឹមគ្នានេះដែរ លោក Tuchel បានអះអាងថាទៀតថារដូវកាលនេះក្រុមរបស់លោកមិនអាចប្រជែងជាមួយ Man City បានទេ ព្រោះគម្លាតពិន្ទុឆ្ងាយពីគ្នាខ្លាំងណាស់។ តែសម្រាប់រដូវកាលក្រោយវិញ ក្រុមតោខៀវ នឹងប្រជែងខ្លាំងជាមួយក្រុមមេឃខៀវមិនខាន ដោយមិនឱ្យមានការនាំមុខច្រើនពិន្ទុដូចឆ្នាំនេះឡើយ៕
ប្រភព៖ DailyMail