ក្រុម FC Barcelona នឹងត្រូវប្រកួតជាមួយក្រុម Athletic Club នៅម៉ោង២:៣០នាទីរំលងអាធ្រាត្រនេះ សម្រាប់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Copa del Rey ។
នេះជាឱកាសសម្រាប់ក្រុម Barcelona ស្ដារមុខមាត់ឡើងវិញ បន្ទាប់ពីធ្លាក់នៅ Champions League វគ្គ១៦ក្រុមចុងក្រោយ និងចាញ់ការប្រកួត El Clasico ថែមទៀត។ តែការប្រកួតមិនទាន់មកដល់ផង លោក Koeman ក៏មិនអាចនិយាយអ្វីមុនបានដែរចំពោះលទ្ធផល តែក្រុមអ្នកមានបុណ្យទាំងអស់គ្នា នឹងប្រឹងប្រែងដើម្បីយកពានរង្វាន់មួយនេះ។
អ្នកចាត់ការក្រុមខាងលើបាននិយាយចំពោះអនាគតរបស់ខ្លួនថាលោកមិនបារម្ភច្រើននោះទេ បើទោះជារដូវកាលនេះធ្វើមិនបានល្អនៅពានរង្វាន់ទ្វីបអឺរ៉ុបក៏ដោយ។ លោកនៅសល់ឱកាសប្រជែង La Liga និង Copa del Rey វគ្គផ្ដាច់ព្រ័ត្រនេះដែរ។ ជាមួយការប្រកួតទល់ Athletic Club ផ្ដាច់ព្រ័ត្រនេះ លោកដឹងច្បាស់ពីអ្វីដែលកើតឡើង បើទោះជាឈ្នះឬចាញ់ក៏ដោយ៕
ប្រភព៖ Marca