ព្រឹត្តិការណ៍ UEFA Champions League ដែលពេញនិយមបំផុតនៅលើលោកនេះ នឹងធ្វើការចាប់ឆ្នោតនៅរាត្រីនេះហើយ ក្រោយពីរកឃើញក្រុមទាំង៣២មក។
នៅយប់មិញនេះ ការប្រកួតជម្រុះស្វែងរក៦ក្រុមឡើងមកលេងនៅ Champions League បានបញ្ចប់ហើយ ដោយ៦ក្រុមនោះ គឺAjax , Benfica, AEK Athens , Young Boys, PSV Eindhoven និង Crven Zvezda។ ពួកគេនឹងចូលរួមជាមួយក្រុម២៦ផ្សេងទៀត ដើម្បីចាប់ឆ្នោតបែងចែកពូលនៅយប់នេះ។ ដំណើរការនៃការចាប់ឆ្នោតបែងចែកពូលនេះ គឺក្រុមមកពីលីគ ឬក្របខ័ណ្ឌតែមួយនឹងមិនជួបគ្នាទេនៅវគ្គនេះ។
៣២ក្រុមបែងចែកជា៤ Pot ដោយ pot ទី១ គឺជាក្រុមជើង ឯកចាស់ៗ ឬគីឡូធ្ងន់ ដែលមានចំណាត់ថ្នាក់ខ្ពស់ទាំងជាងគេ។ ខណៈដែល Pot ទី២ដល់ទី៤ គឺសំអាងទៅលើចំណាត់ថ្នាក់ពីក្រុមខ្លាំងៗរហូតតទៅ។ ការប្រកួតបើកឆាករដូវកាលថ្មី នឹងធ្វើឡើងនៅថ្ងៃទី៨/១៩ ខែកញ្ញាខាងមុខនេះហើយ៕ប្រភព៖ dailymail