Erling Haaland នៅរដូវកាល ២០២០/២១ គេឃើញថាទទួលបានជោគជ័យខ្លាំង ជាពិសេសគឺការរកគ្រាប់បាល់ឲ្យក្លឹប Borussia Dortmund។ ត្រឹមតែការបង្ហាញខ្លួន ៣៥ ប្រកួត គេរកបាន ៣៣ គ្រាប់និង Assist ១០ លើក។
យ៉ាងណាតម្លៃខ្លួនរបស់ Haaland គឺអាចនឹងឡើងដល់ស្មើ Mbappe ឯណោះ ហើយវាក៏ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយដែរ ព្រោះនៅសំណួរនៃការជ្រើសរើសកីឡាករដែលគិតថាមានកម្រិតល្អជាងខ្លួន សម្រាប់យុវជនន័រវេសគេពុំបានដាក់ឈ្មោះយុវជនបារាំងមកឡើយ។
អ្នកទាំង ៧ នោះមានដូចជា Robert Lewandowski, Cristiano Ronaldo, Pierre-Emerick Aubameyang, Harry Kane, Sergio Aguero, Roberto Frimino និង Timo Werner ស្របពេលដែល Lionel Messi, Neymar Jr និង Kylian Mbappe គឺគ្មាននោះឡើយ។ នេះបើតាមរបាយការណ៍ពី VG បានចុះផ្សាយ៕
ប្រភព៖ SportBible