Leipzig មិន​ព្រលែង​គ្រូ​ក្មេង Nagelsmann ឲ្យ​ទៅ Bayern ងាយៗ​ទេ បើ​មិន​បាន​លុយ​ប៉ុណ្ណេះ

ក្លឹប RB Leipzig ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ដាក់​កំហិត​ដ៏​ធ្ងន់​មួយ​សម្រាប់​លោក Julian Nagelsmann ថា បើ​មាន​ក្លឹប​ណា​ចង់​បាន​ឲ្យ​ទៅ​ដឹកនាំ គឺ​ក្លឹប​ទាមទារ​តម្លៃ​ផ្តាច់​កុងត្រា ១៧ លាន​ផោន​សិន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ការ​ពិត​គ្រូ​វ័យ​ក្មេង​រូប​នេះ សល់​សុពលភាព​កុងត្រា​ជាមួយ Leipzig ដល់​ឆ្នាំ ២០២៣ ឯ​ណោះ តែ​តាម​ដំណឹង​ចុង​ក្រោយ​លេចលឺ​ថា Bayern Munich ក៏​សម្លឹង​ចង់​បាន​គេ​ដែរ ព្រោះ​លោក Hansi Flick អាច​នឹង​ចាកចេញ ទៅ​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​បន្ទាប់​ពី​លោក Joachim Low។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់​ថា​ក្រោយ​ផ្ទេរ​មក​ដឹកនាំ Leipzig នៅ​ឆ្នាំ ២០១៩ បុរស​វ័យ ៣៣ ឆ្នាំ បាន​ជួយ​ក្រុម​ថ្មីថ្មោង​នេះ ឡើង​ដល់​វគ្គ​ ៤ ក្រុម​នៅ UCL ម្តង ហើយ​នៅ Bundesliga ក៏​មាន​ឱកាស​ឡើង​មក​ឈរ​លេខ ១ ​មួយ​រយៈ​ពេល​ដែរ។ សរុប ៨៧ ប្រកួត គេ​ដឹកនាំ​ក្រុម​ឈ្នះ ៥២ ស្មើ ២០ និង​ចាញ់ ១៥ លើក​តែ​ប៉ុណ្ណោះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT