Man Utd កំពុង​ពិចារណា​នាំ​យក​អតីត​ដៃ​ស្អិត​របស់ Arsenal ទុក​មក​ជំនួស David de Gea

ឮអនាគត​របស់ David de Gea ជាមួយ​ក្លឹប Man Utd នៅ​រដូវ​កាល​ក្រោយ​ ហាក់​មិន​ស្ថិតស្ថេរ​នោះ​ទេ ពោល​គឺ​អាច​នឹង​ចាកចេញ ប្រសិន​ណា​ក្លឹប​រក​ឃើញ​ទ្រនំ​ណា​មួយ​ដែល​អាច​ផ្តល់​តម្លៃ​ផ្ទេរ​ដ៏​សមរម្យ។

យ៉ាង​ណា​តាម Football Insider ក៏​បាន​ឲ្យ​ដឹង​ថា ក្លឹប​ម្ចាស់ដី Old Trafford កំពុង​សម្លឹង​ដូច​គ្នា​អំពី​អ្នក​ថ្មី​ដែល​អាច​មក​ជំនួស​ដៃ​របស់ De Gea ហើយ​ក្នុង​ចំណោម​បេក្ខភាព​ធំៗ​ជា​ច្រើន United ក៏​មើល​ឃើញ​កីឡាករ​របស់ Aston Villa នោះ​គឺ Emiliano Martinez។ អតីត​កីឡាករ​ Arsenal រូប​នេះ គេ​ជោគជ័យ​ខ្លាំង​កំឡុង​ពេល​ជួយ​ឲ្យ​កាំភ្លើង​ធំ​ឈ្នះ​ពាន FA Cup កាល​ពី​ឆ្នាំ ២០២០ មុន​ផ្ទេរ​មក Villa។

បុរស​សញ្ជាតិ​អាហ្សង់ទីន​ជាមួយ Villa ក៏​គេ​នៅ​បន្ត​ធ្វើ​បាន​ល្អ​ដែរ ហើយ​តាម​រយៈ ៣០ ប្រកួត របូត ៣៣ គ្រាប់។ ស្ថិតិ​នេះ​បើ​ធៀប​នឹង De Gea របស់ United គឺ ៣១ ប្រកួត របូត ៣៧ គ្រាប់។

យើង​នឹង​រង់ចាំ​មើល​ថា​តើ United អាច​ចរចា​យក Martinez ចេញ​ពី Villa បាន​ឬ​អត់ ព្រោះ​កុងត្រា​របស់​គេ​ត្រូវ​ផុត​នៅ​ឆ្នាំ ២០២៤ ឯ​ណោះ ហើយ​តម្លៃ​ចរចា​ប្រហែល​ខ្ទង់ ២៥ លាន​អឺរ៉ូ៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT