Everton ស្ទើរ​ប្រយុទ្ធ ខណៈ Spurs ស្ទើរ​ការពារ នាំ​ឲ្យ​ការ​ព្យាករណ៍​យប់​នេះ​គឺ​ស្មើ​គ្រាប់​បាល់

នៅ​វេលា​ម៉ោង ០២:០០ នាទី​រំលង​អាធ្រាត្រ ឈាន​ចូល​ព្រឹក​ថ្ងៃ​សោរ៍ ទី ១៧ មេសា ក្រុម​ស្ករ​គ្រាប់ Everton នឹង​បើក​កីឡដ្ឋាន Goodison Park ស្វាគមន៍​ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur ដែល​ជា​ប្រកួត​ជុំ​ទី ៣១ សម្រាប់​ម្ចាស់​ផ្ទះ និង ៣២ សម្រាប់​ក្រុម​ភ្ញៀវ។

ការ​ប្រកួត​យប់​នេះ តាម​ការ​ព្យាករណ៍​គឺ​បង្ហាញ​ថា Everton នឹង​ស្មើ ១-១ ទល់ Spurs នោះ​ក៏​ដោយសារ​ក្រុម​ទាំង​ពីរ​មាន​ប្រព័ន្ធ​លេង​នៅ​ពេល​ចុង​ក្រោយ​ប្រហែល​គ្នា ហើយ​សំខាន់​យប់​នេះ​ក៏​មិន​ពេញ​ជើង​ដូច​គ្នា​ថែម​ទៀត។

សមាសភាព​កីឡាករ​របស់ Everton គឺ​អវត្តមាន​ខ្សែ​ប្រយុទ្ធ​សំខាន់ Dominic Calvert-Lewin ហើយ​ Spurs គឺ​បាត់បង់​ខ្សែ​ការពារ​ឆ្នើម​ពីរ​រូប​មាន Ben Davies និង Matt Doherty។ នាំ​ឲ្យ​ជម្រើស ១១ រូប​រវាង​ក្រុម​ទាំង​ពីរ​អាច​មាន​ដូច​ខាង​ក្រោម៖

Everton : Pickford; Holgate, Godfrey, Keane; Coleman, Allan, Davies, Sigurdsson, Digne; Richarlison, Rodriguez

Tottenham Hotspur: Lloris; Aurier, Alderweireld, Rodon, Reguilon; Hojbjerg, Sissoko; Lucas, Ndombele, Son; Kane

បញ្ជាក់​ថា នេះ​ជា​ការ​ប៉ះ​គ្នា​លើក​ទី ១៨១ រវាង​ក្រុម​ទាំង​ពីរ ដោយ​ស្ថិតិ​រួម Spurs ឈ្នះ ៦៨ ស្មើ ៥៦ និង​ចាញ់ ៥៧ លើក។ លើក​ចុងក្រោយ​ជួប​គ្នា​នៅ FA Cup ក្រុម Everton យក​ឈ្នះ ៥-៤ ទៅ​លើ Spurs ខណៈ​នៅ PL ជើង​ទី ១ រដូវ​កាល​នេះ Spurs ចាញ់ ១-០៕

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT