• Real Madrid ​ចុះ​កុងត្រា​យក Mariano ​មក​វិញ ​តម្លៃ​៣០​លាន​ផោន

    ក្លឹប Real Madrid ​បាន​ចុះ​កុងត្រា​៥​ឆ្នាំ ​ទិញ​យក​អតីត​ខ្សែ​ប្រយុទ្ធ​របស់​ខ្លួន Mariano Diaz ​ពី​ក្រុម Lyon ​មក​វិញ​ក្នុង​តម្លៃ​ខ្លួន​៣០​លាន​ផោន។

    កីឡាករ​ដើម​កំណើត​អេស្ប៉ាញ​ខាង​លើ​នេះ ជា​ថ្នាល​យុវជន​របស់​ក្រុម Real Madrid ​ហើយ​បាន​ចូល​ឈុត​ធំ ​និង​បង្ហាញ​ខ្លួន​បាន​៨​ដង​ផង​ដែរ ​ក្នុង​នាម​ជា​កីឡាករ​ប្ដូរ​ចូល ​រក​គ្រាប់​បាល់​១​គ្រាប់ ​មុន​ពេល​ត្រូវ​ក្លឹប​លក់​ឱ្យ Lyon ​កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ។

    ខ្សែ​ប្រយុទ្ធ​វ័យ​២៥​ឆ្នាំ​រូប​នេះ ​បង្ហាញ​ខ្លួន​បាន​៣០​ប្រកួត​នៅ​លីគ​កំពូល​បារាំង ​និង​រក​គ្រាប់​បាល់​បាន​១៨​គ្រាប់​ផង​ដែរ។ អ្វី​ដែល​កាន់​តែ​ពិសេស​នោះ ​១​រដូវ​កាល​ដំបូង​នេះ  Mariano ​បាន​នាំ​ក្រុម Lyon ​លេខ​៣ ​ក្នុង​តារាង ​និង​មាន​ឱកាស​បាន​លេង UEFA Champions League ​ផង​ដែរ។

    ដំបូង​ឡើយ ​ក្លឹប​ Sevilla ​ឯ​ណោះ​ទេ ​ដែល​មាន​បំណង​ចង់​ទិញ​រូបគេ​ខ្លាំង​ជាង​គេ ប៉ុន្តែ​ចុង​ក្រោយ Real Madrid ​បាន​ឆក់​យក​មុន ព្រោះ​ពួកគេ​មាន​សិទ្ធិ ​និង​កុងត្រា​ជាមួយ Lyon ​ថា​អាច​យក  Mariano ​វិញ​បាន ប្រសិន​បើ​ចង់​ពេល​ណា៕ប្រភព៖ DailyMail

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT