Valverde ​ថា​អ្នក​គាំទ្រ​កប់​កញ្ចក់​ឡាន ​កាន់​តែ​ធ្វើ​ឱ្យ Real Madrid ​មាន​កម្លាំង​ចិត្ត​លេង​

ខ្សែ​បម្រើ Federico Valverde ​បាន​អះអាង​ថា​អ្នក​គាំទ្រ Liverpool ​ដែល​គប់​កញ្ចក់​ឡាន​របស់​ក្រុម Real Madrid ​គឺ​កាន់​តែ​ធ្វើ​ឱ្យ​ក្រុម​នេះ​មាន​កម្លាំង​ចិត្ត​លេង​បន្ថែម​ទៀត​។

​រំលឹក​ថា​ការ​ប្រកួត​កន្លង​ទៅ​នៅ​ទឹក​ដី Afield ​នោះ ​មាន​អ្នក​គាំទ្រ​ក្រុម Liverpool ​បាន​កប់​ឡាន​របស់​ក្រុម Real Madrid ​អំឡុងពេល​ធ្វើ​ដំណើរ​មក​ប្រកួត។ ​តែ​ជា​សំណាង​ល្អ​នៅ​ពេល​នោះ ​មិន​មាន​បង្ក​របួស​ស្នាម​ដល់​កីឡាករ​នោះ​ទេ ដោយ​គ្រាន់​តែ​បែក​កញ្ចក់​តែ​ប៉ុណ្ណោះ។ ​

​ចំពោះ​ការ​កប់​កញ្ចក់​ឡាន​នេះ​ដែរ ​ខ្សែ​បម្រើ Federico Valverde ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​៖ “វា​គ្មាន​អ្វី​នោះ​ទេ ​ខ្ញុំ​មក​ពី Penarol ​វា​គឺ​ជា​រឿង​ធម្មតា​នៅ​ទី​នោះ​(តំបន់​តែង​មាន​ហិង្សា​មុន​ប្រកួត​)។ ​វា​គ្មាន​អ្វី​ឡើយ។ វា​មាន​តែ​ធ្វើ​ឱ្យ​យើង​កាន់​តែ​មាន​កម្លាំង​ចិត្ត​លេង​ថែម​ទៀត ​ដើរ​ទៅ​ទីលាន​ដើម្បី​ប្រយុទ្ធ ​ហើយ​រឿង​ដទៃ​ទុក​នៅ​ម្ខាង”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT