Arteta ​៖​ប៉ះ Villarreal ​មិន​មែន​ជា​រឿង​ងាយ​សម្រាប់ Arsenal ​ឡើយ​

​ក្រុម​កាំភ្លើង​ធំ Arsenal ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម Villarreal ​សម្រាប់​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Europa League ​។

​ខណៈ​ដែល​ក្រុម Villarreal ​នា​ពេល​បច្ចុប្បន្ន​នេះ ​ដឹក​នាំ​ដោយ​លោក Unai Emery ​ដែល​ជា​អតីត​អ្នក​ចាត់ការ​ក្រុម Arsenal ​ផង​ដែរ។ ​ដោយ​ការ​ប៉ះ​លោក Emery ​លើក​នេះ ត្រូវ​បាន​លោក Arteta ​អះអាង​ថា​ជា​ប្រកួត​ស្វិតស្វាញ​ខ្លាំង​មិន​ខាន ព្រោះ​លោក Emery ​នេះ ​គឺ​ជោគជ័យ​ខ្លាំង​ណាស់​នៅ​ពាន​រង្វាន់ Europa League ​នេះ ​កាល​ដឹក​នាំ​ក្រុម Sevilla ​។

​អតីត​គ្រូ​ជំនួយ​នៅ​ក្រុម Man City ​ខាង​លើ​បាន​និយាយ​ថា​៖ “វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​តឹងតែង ​ហើយ​លោក Unai Emery ​អាច​ចាត់​ទុក​ថា​ជា​អ្នក​ជោគជ័យ​បំផុត​ក្នុង​ពាន​រង្វាន់​នេះ​។ ​មាន​រឿង​ជា​ច្រើន​ត្រូវ​ធ្វើ​បន្ដ​ទៀត ​និង​យើង​ត្រូវ​អភិវឌ្ឍ​បន្ថែម។ ខ្ញុំ​សង្ឃឹម​ថា​យើង​នឹង​ធ្វើ​បាន​ល្អ​នៅ​ប្រកួត​ខាង​មុខ​ទៀត”៕

ប្រភព៖​ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT