Arsenal ​ធ្វើ​បាន​ល្អ​ណាស់ ​ឈ្នះ Praha ​៤-០ ​ឡើង​វគ្គ Semi-Final

​ក្រុម​កាំភ្លើង​ធំ Arsenal ​បាន​យក​ឈ្នះ​លើ​ក្រុម Slavia Prague ​ក្នុង​លទ្ធផល ៤-០ ​សម្រាប់​ជើង​ទី​២​ពាន​រង្វាន់ Europa League ​នៅ​យប់មិញ​នេះ សរុប​ទាំង​ពីរ​ជើង​ឈ្នះ ​៥-១។

​កាល​ពី​ជើង​ទី​១ ​ក្រុម​របស់​លោក Arteta ​ធ្វើ​មិន​បាន​ល្អ​ទេ ដោយ​ត្រឹម​ស្មើ​គ្នា ១-១ ​ប៉ុណ្ណោះ។ ​ដោយ​ឡែក​នៅ​ជើង​ទី​២​នេះ​វិញ ​ក្រុម​កាំភ្លើង​ធំ ​ហាក់​មាន​កម្លាំង​ចិត្ត​និង​សម្រេច​ទី​

បាន​ល្អ​ណាស់។ ​ដោយ​ពួកគេ​រក​បាន​៤​គ្រាប់​ឯ​ណោះ​ចេញ​ពី​ជើង Lacazette ​២​គ្រាប់ Pepe ​១​គ្រាប់ ​និង Saka ​១​គ្រាប់​ផង​ដែរ។

​លទ្ធផល​ធ្វើ​បាន​ល្អ​នេះ ​បាន​រុញ​ក្រុម Arsenal ​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ។ ​ពួកគេ​នឹង​ទៅ​ប៉ះ​ជាមួយ​ក្រុម​អេស្ប៉ាញ Villarreal ​ដែល​ជា​ក្រុម​ដឹក​នាំ​ដោយ​លោក Emery ​៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT