Man Utd ​ធ្វើ​បាន​ល្អ​មែន បន្ដ​ឈ្នះ Granada ​ទៀត​ហើយ​

​ក្រុម​បិសាច​ក្រហម Manchester United ​ពិត​ជា​ធ្វើ​បាន​ល្អ​មែនទែន ​ដោយ​បន្ដ​យក​ឈ្នះ​លើ​ក្រុម Granada ​ក្នុង​លទ្ធផល ២-០ ​សម្រាប់​ជើង​ទី​២​ពាន​រង្វាន់ Europa League ​។

​កាល​ពី​ជើង​ទី​១ ​នៅ​ទឹក​ដី​អេស្ប៉ាញ ​ក្រុម​បិសាច​ក្រហម​យក​ឈ្នះ​បាន ២-០ ​ម្ដង​មក​ហើយ។ ​ដោយ​ឡែក​នៅ​ជើង​ទី​២​នេះ​ទៀត ​ក្រុម​របស់​លោក Ole ​នៅ​តែ​ធ្វើ​បាន​ល្អ​ដដែល។ ​ដោយ​២​គ្រាប់​សម្រេច​បាន​នោះ​កើត​ចេញ​ពី Cavani ​១​គ្រាប់ ​និង​បាល់​ចូល​ទី​ខ្លួន​ឯង​របស់ Vallejo ​១​គ្រាប់​ទៀត។ សរុប​ទាំង​ពីរ​ជើង​ទៅ Man Utd ​ឈ្នះ Granada ​ក្នុង​លទ្ធផល ​៤-០។

​ពួកគេ​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​ដោយ​ប៉ះ​ជាមួយ​ក្រុម Roma ​របស់​អ៊ីតាលី។ ​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ចុង​ខែ​មេសា​នេះ​ហើយ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT