Metfone Cambodian League និង​ Hun Sen Cup 2021ប្រកាសពន្យារពេលមិនកំណត់

គណៈកម្មការរៀប​ចំ​ការ​ប្រកួតបាល់​ទាត់​កម្ពុជា CNCC បានបង្ហាញសេចក្តីជូនដំណឹងស្តីពី ការពន្យាការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ រដូវកាលឆ្នាំ២០២១។

មូលហេតុនៃ​ការពន្យារពេលនេះ​គឺ​ដោយ​សារ​តែការ​បិទភូមិសាស្រ្ត ទីក្រុងភ្នំពេញ​ហើយ​កីឡាករ​ត្រូវស្នាក់​នៅ​ក្នុង​ផ្ទះរៀងៗខ្លួន​នោះ​ធ្វើ​ឲ្យ​ក្លិប​មាន​ការ​ពិបាក​រៀប​ចំ​ការ​ហ្វឹកហាត់ ក៏​ដូចជាការ​ប្រកួត​ផង​ដែរ ហើយណាមួយការ​ឆ្លងរីករាល​ដាល​នៃ​វីរុសកូវីដ១៩​ក៏​មិន​បាន​ធូរស្រាល​សោះនោះ CNCCសម្រេច​លើក​ពេល​ការ​ប្រកួត​នានាក្នុង​ខែ​មេសា​នេះ។

សម្រាប់​ព័ត៌មានបន្ថែម CNCC នឹងផ្សាយជូននា​ពេល​ក្រោយ​ទៀត!

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT