ក្រុមជម្រើសជាតិកូរ៉េខាងត្បូង បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ Asian Games ហើយ បន្ទាប់ពីយកឈ្នះក្រុមវៀតណាម ក្នុងលទ្ធផល ៣-១ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ការឡើងទៅនេះដែរ ពួកគេនឹងត្រូវតតាំងជាមួយក្រុមជប៉ុន ដើម្បីកាត់សេចក្ដីក្រុមណាបានមេដាយមាសនៅព្រឹត្តិការណ៍ Asian Games នេះ។ មួយវិញទៀត ប្រសិនបើកូរ៉េឈ្នះ នោះខ្សែប្រយុទ្ធ Son Heung-min ដែលលេងឱ្យក្រុម Spurs នោះនឹងមិនត្រូវជាប់កាតព្វកិច្ចបម្រើទ័ព២ឆ្នាំនោះទេ។ រូបគេបានដើរតួប្រធានក្រុមក្នុងការប្រកួតពានរង្វាន់ខាងលើនេះ។
សូមបញ្ជាក់ថានៅកូរ៉េខាងត្បូង ប្រុសៗទាំងអស់មានភារកិច្ចចូលបម្រើទ័ព២១ខែសិន ដែលនេះជាច្បាប់បានចែងឡើងជាយូរមកហើយ។ យ៉ាងណាមិញ មានករណីលើកលែងដែរ ប្រសិនបើបុគ្គលណាម្នាក់ បាននាំយកមោទនភាពជូនប្រទេសជាតិ ដូចជាមេដាយមាសជាដើម នោះរូបគេមិនចាំបាច់ចូលបម្រើទ័ពឡើយ។
Son រំពឹងថានឹងអាចយកមេដាយមាស Asian Games ឆ្នាំនេះបាន ដើម្បីឱ្យរូបគេរួចពីការបម្រើទ័ព ហើយអាចប្រកបអាជីពបាល់ទាត់នៅ Spurs បានធម្មតា៕ប្រភព៖ dailymail