លោក Pep Guardiola ចង់ចំណាយជាង១ពាន់លានដុល្លារទៀតទៅលើក្រុម Manchester City ដើម្បីឱ្យរក្សាភាពខ្លាំងរបស់ខ្លួនបាននៅរដូវកាលក្រោយ។
Man City អាចលើកពានលីគកំពូលអង់គ្លេសមុនចប់រដូវកាល ដោយសារតែដាច់ពិន្ទុឆ្ងាយពីក្រុមលេខ២។ មួយវិញទៀត លោក Pep ដែលជាអ្នកចាត់ការល្បីឈ្មោះចាយលុយមិនស្ដាយនោះ បានប្រមូលទិញកីឡាករល្អៗជាច្រើន នារដូវកាលនេះ ប៉ុន្តែមិនមានកីឡាករបំបែកកំណត់ត្រាថ្លៃជាងគេលើលោកនោះទេ។
សម្រាប់រដូវកាលក្រោយវិញ អតីតអ្នកចាត់ការ FC Barcelona និង Bayern Munich ខាងលើបានដាក់គម្រោងថ្មីទៀតហើយ ដោយរូបលោកនឹងទិញកីឡាករបន្ថែមទៀត។ ក្រុមដែលធ្លាក់នៅ Champions League ក្រោមថ្វីជើងរបស់ Liverpool នេះ នឹងអាចចាយដល់ជាង១ពាន់លានដុល្លារឯណោះ ទៅលើការទិញកីឡាករនេះ ឬអាចច្រើនជាងនេះ ដើម្បីរក្សាភាពខ្លាំងរបស់ខ្លួននៅ English Premier League៕