Rashford ​មិន​ទាន់​ច្បាស់​បាន​ឬ​អត់ ​យប់​នេះ ​ទល់​ក្រុម Granada ​

ក្រុម​បិសាច​ក្រហម Manchester United ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Granada ​នៅ​រាត្រី​នេះ សម្រាប់​វគ្គ​៨​ក្រុម​ចុងក្រោយ Europa League ​ជើង​ទី​២។

កាល​ពី​ជើង​ទ​១​កន្លង​ទៅ ​ក្រុម​បិសាច​ក្រហម ​បាន​យក​ឈ្នះ​ក្រុម​អេស្ប៉ាញ​នេះ​ក្នុង​លទ្ធផល ២-០ ​រូច​ទៅ​ហើយ​នៅ​ទឹក​ដី​អេស្ប៉ាញ​ផ្ទាល់។ ​ដោយ​គ្រា​នោះ Rashford ​ក៏​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ផង​ដែរ។ ​តែ​សម្រាប់​នៅ​រាត្រី​នេះ​វិញ ​កីឡាករ​អង់គ្លេស​រូប​នេះ​មិន​ទាន់​ច្បាស់​ថា​លេង​បាន​ឬ​អត់​នោះ​ទេ ដោយសារ​តែ​មាន​បញ្ហា​របួស​បន្តិចបន្ដួច។ ​

​លោក​ Ole Gunnar Solskjaer ​បាន​និយាយ​ដែរ​ថា​៖ “ខ្ញុំ​ត្រូវ​ឱ្យ​ពេល​គាត់​សម្រាក​គ្រប់គ្រាន់ ​ជើង​របស់​គាត់​នៅ​ឈឺ​តិច​ៗ​នៅ​ឡើយ តែ​មិន​ធ្ងន់ធ្ងរ​ទេ។ ​យើង​បាន​ត្រៀម​រួច​ហើយ​សម្រាប់​ដំណោះស្រាយ​ជាមួយ​បញ្ហា​អវត្តមាន​កីឡាករ​សំខាន់​នេះ​”។ ​រំលឹក​ថា Man Utd ​នៅ​រាត្រី​នេះ ​មាន​កីឡាករ​៣​នាក់​ច្បាស់​មិន​បាន​លេង​តែ​ម្ដង គឺ Harry Maguire, Luke Shaw ​និង ​Scott McTominay ដែល​កំពុង​ជាប់​កាត​៕

ប្រភព៖ BBC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT