Valverde យប់មិញ លេងទាំងមានរបួសដើម្បីជួយ Real Madrid

​ខ្សែ​បម្រើ Fede Valverde ​លេង​ពេញ​តង់​តែ​ម្ដង ​ទាំង​ខ្លួន​មាន​របួស ដើម្បី​ជួយ​ក្រុម Real Madrid ​យក​ឈ្នះ​លើ​ក្រុម Liverpool ​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​។

​កីឡាករ​អ៊ុយរុយហ្គាយ​ខាង​លើ​នេះ​ដើរ​តួ​សំខាន់​មែនទែន​ក្នុង​ក្រុម ទាំង​តំបន់​ការពារ ​និង​បម្រើ។ ​បើ​ទោះ​ជា​ខ្លួន​មាន​បញ្ហា​ឈឺ​ជើង​មែន តែ​ទម្រង់​លេង​ពេញ​៩០​នាទី​នៅ​យប់មិញ គឺ​ល្អ ​និង​រត់​ដូច​កីឡាករ​មិន​មាន​របួស​ដូច្នេះ​ដែរ។ ​ដោយ​បញ្ហា​ឈឺ​ជើង​នេះ​ទៀត​សោត គឺ​ប្រពន្ធ​របស់​គេ​ទេ ដែល​ជា​អ្នក​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នោះ។

​ប្រភព​បាន​បញ្ជាក់​ថា យុវជន​ថ្នាល​ខាង​លើ​នេះ​បាន​រង​របួស​ហើម​ជើង​នេះ​អំឡុង​ពេល​ហ្វឹកហាត់។ ​តែ​សាមី​ខ្លួន​មិន​ព្រម​បញ្ឈប់​នោះ​ទេ ​ពោល​គឺ​សុំ​គ្រូ​លេង​ដដែល ព្រោះ​ដឹង​ច្បាស់​ថា​បច្ចុប្បន្ន​ក្រុម Real Madrid ​មាន​បញ្ហា​កីឡាករ​របួស​ច្រើន​ណាស់។ ប្រសិន​បើ​រូបគេ​មិន​លេង​ទៀត នោះ​ប្រាកដ​ជា​ពិបាក​ហើយ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Liverpool ​៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT