Zidane ​ថា Liverpool ​បុក​ខ្លាំង​មែន តែ Real Madrid ​ដឹង​វិធី​ឡើង​វគ្គ​បន្ដ​

ក្រុម Real Madrid ​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ UEFA Champions League ​ហើយ បន្ទាប់​ពី​យក​ឈ្នះ​លើ​ក្រុម Liverpool  ៣-១ ​គិត​សរុប​ទាំង​ពីរ​ជើង​មក។

​សម្រាប់​ជើង​ទី​២​នៅ​​យប់មិញ​នេះ ​ក្រុម Real Madrid ​ទន់​ជើង​ក្រោម​មែនទែន បន្ទាប់​ពី​អវត្ដមាន​កីឡាករ​ជម្រើស​ដំបូង Ramos , Carvajal ​និង Varane ​មក។ យ៉ាងណាមិញ Nacho ​និង Militao ​ក៏​ធ្វើ​បាន​ល្អ​សម្រាប់​ការពារ​សំណាញ់​ទី​ដែរ ដោយ​មិន​ឱ្យ​ក្រុម Liverpool ​រក​គ្រាប់​បាល់​បាន​ឡើយ។ គ្រាន់​តែ ​រង​គំនាប​បន្តិច​ព្រោះ​ក្រុម​របស់​លោក Klopp ​សម្រុក​ខ្លាំង​មែនទែន។

​ក្រោយ​ពី​ស្មើ​គ្នា ​០-០ ​នៅ​ជើង​ទី​២​យប់មិញ​ និង​មាន​ឱកាស​ឡើង​វគ្គ​បន្ទាប់​ហើយ ​លោក Zidane  អ្នក​ចាត់ការ​ក្រុម Real Madrid ​ដឹង​ច្បាស់​កូន​ក្រុម​រង​ទុក្ខ​ខ្លាំង ព្រោះ​ត្រូវ​ការពារ​ជាប់​រហូត​ពី​សំណាក់​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម Liverpool ​។ ​យ៉ាងណា ​នេះ​ជា​វិធី​សាស្ត្រ​មួយ​ហើយ សម្រាប់​ឡើង​ទៅ​វគ្គ​បន្ដ ​ព្រោះ​អ្វី​ដែល​សំខាន់​គឺ​ការ​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT