Klopp ​៖យើង​ពិបាក​ចិត្ត ព្រោះ Liverpool ​ស្រលាញ់ UCL ​ណាស់​

​ក្រុម​ហង្ស​ក្រហម Liverpool ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ UEFA Champions League ​ហើយ ​ក្រោយ​ពី​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Real Madrid ​០-០ ​នៅ​យប់មិញ ព្រោះ​ជើង​ទី​១​កន្លង​ទៅ ពួកគេ​ចាញ់ ៣-១ ​ហើយ។

​ម្ចាស់​ជើង​ឯក​ឆ្នាំ​២០១៩​ខាង​លើ​នេះ ​មាន​ឱកាស​ច្រើន​ដែរ​ក្នុង​ការ​ប្រកួត ​ប៉ុន្តែ​ពួកគេ​មិន​អាច​ទម្លាយ​សំណាញ់​ទី​របស់​អ្នក​ចាំទី​ Thibaut Courtois ​បាន​ឡើយ។ ​ចប់​ការ​ប្រកួត ០-០ ​នេះ​បាន​ធ្វើ​ឱ្យ​លោក Jurgen Klopp ​អ្នក​ចាត់ការ​ក្រុម Liverpool ​អះអាង​ថា​ធ្វើ​ឱ្យ​សមាជិក​ក្រុម​មិន​សប្បាយ​ចិត្ត​នោះ​ទេ ព្រោះ​ពាន​រង្វាន់​នេះ​ជា​ពាន​រង្វាន់​ដែល​ក្រុម Liverpool ​ពេញ​ចិត្ត​ខ្លាំង​ណាស់។

​អតីត​អ្នក​ចាត់ការ​ក្រុម Dortmund ​រូប​នេះ​បាន​និយាយ​ថា​៖ “យើង​ចាប់​ផ្ដើម​បាន​ល្អ ប៉ុន្តែ​យើង​មិន​អាច​បង្កើត​ឱកាស​ដើម្បី​រក​គ្រាប់​បាល់​បាន។ ​ឥឡូវ​នេះ យើង​អស់​ភារកិច្ច​លេង​ពាន​នៅ​ថ្ងៃ​ពុធ​ហើយ ​យើង​នឹង​ផ្ដោត​លើ Premier League ​ម្ដង។ ​យើង​ពិបាក​ចិត្ត ព្រោះ​យើង​ស្រលាញ់​ពាន​នេះ​ណាស់។ ​ក្នុង​នាម​ជា​គ្រូ​បង្វឹក ​វា​ពិត​ជា​ក្ដុកក្ដួល​ដែល​មិន​ពាន​នៅ​ក្នុង Champions League ​”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT