យប់មិញ ​មុន​ប្រកួត​មាន​អ្នក​គាំទ្រ Liverpool ​កប់​កញ្ចក់​ឡាន Real Madrid ​ទៀត​

​មុន​ការ​ប្រកួត​ចាប់​ផ្ដើម​នៅ​យប់មិញ​នេះ ​មាន​បណ្ដា​អ្នក​គាំទ្រ​ក្រុម Liverpool ​បាន​កប់​កញ្ចក់​ឡាន​របស់​ក្រុម Real Madrid ​បែក​មួយ​ចន្លោះ​ផង​ដែរ ​អំឡុង​ពេល​ធ្វើ​ដំណើរ​មក Anfield ​។

​នៅ​យប់មិញ​នេះ ​ជា​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​រវាង​ក្រុម Liverpool ​និង Real Madrid ​។ ​ដោយ​ក្រុម​ហង្ស​ក្រហម​ត្រូវ​ការ​ឈ្នះ​ប្រកួត​នេះ​ជា​ដាច់​ខាត​និង​២​គ្រាប់​ឡើង ទើប​អាច​ឡើង​ទៅ​វគ្គ​បន្ដ​បាន​ទៀត។ ​យ៉ាងណាមិញ ​មុន​ការ​ប្រកួត​ចាប់​ផ្ដើម ​អ្នក​គាំទ្រ​ក្រុម Liverpoool ​ក៏​បាន​បំភ័យ​សមាជិក​ក្រុម​អធិរាជ​ស​ផង​ដែរ ​ពោល​គឺ​ពួកគេ​បាន​កប់​កញ្ចក់​ឡាន​ដឹក​កីឡាករ​បែក​១​ចន្លោះ​ផង​ដែរ តែ​មិន​បង្ក​ឱ្យ​មាន​អ្នក​របួស​នោះ​ទេ។

​ត្បិត​មាន​ការ​រំខាន​មែន តែ​ចុង​ក្រោយ ​ក្រុម Real Madrid ​នៅ​តែ​ធ្វើ​បាន​ល្អ ​និង​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​បាន​ដដែល ​បន្ទាប់​ពី​លេង​ស្មើ​គ្នា ០-០ នៅ​ទឹក​ដី Anfield ​នេះ។ ដោយ​ជើង​ទី​១ ​ក្រុម Real Madrid ​ឈ្នះ​ក្នុង​លទ្ធផល ៣-១ ​ទៅ​ហើយ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT