Modric ​ចង់​លេង​នៅ Anfield ​ដែល​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​កាន់​តែ​ល្អ​

​ខ្សែ​បម្រើ​ Luka Modric ​បញ្ជាក់​ថា​រូបគេ​ចង់​លេង​នៅ​ទឹក​ដី Anfield ​ជាមួយ​អ្នក​គាំទ្រ​ពេញ ជា​ជាង​លេង​ដោយ​គ្មាន​អ្នក​គាំទ្រ​ដូច​ពេល​នេះ​។

​ក្រុម​ Real Madrid ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Liverpool ​នៅ​ទឹក​ដី Anfield ​នា​រាត្រី​នេះ សម្រាប់​ការ​ប្រកួត​ជើង​ទី​២​ពាន​រង្វាន់ UEFA Champions League ​។ ​មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម Modric ​បាន​អះអាង​នេះ​ជា​កីឡដ្ឋាន​ស្រស់ស្អាត​មួយ ​ហើយ​វា​នឹង​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត ប្រសិន​បើ​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​ពេញ។ ​

​ខ្សែ​បម្រើ​ឆ្នើម​សញ្ជាតិ​ក្រូអាត​បាន​និយាយ​ថា​៖ “យើង​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ដែល​គ្រប់​គ្នា​មិន​ចង់​នោះ​ទេ។ ​សង្ឃឹម​ថា​វា​នឹង​ត្រលប់​ទៅ​រក​ភាព​ល្អ​ប្រសើរ​វិញ​ឆាប់​ៗ។ ​ដោយ​ស្មោះ​ត្រង់​ទៅ ​ខ្ញុំ​ចង់​លេង​នៅ Anfield ​ដោយ​មាន​អ្នក​គាំទ្រ​ពេញ​កីឡដ្ឋាន ព្រោះ​បរិយាកាស​ទី​នេះ​ល្អ​ណាស់ ខ្ញុំ​ធ្លាប់​មក​លេង​ទី​នេះ​ប៉ុន្មាន​ដង ​កាល​គ្រា​លេង​ឱ្យ Spurs ​”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT