Pep ​៖ ​បាល់ទាត់​ជា​ជំនួញ ​បើ Man City ​មិន​អាច​ឈ្នះ UCL ​លោក​នឹង​បរាជ័យ​

​លោក Pep Guardiola ​បាន​ចាត់​ទុក​ថា​ប្រសិន​បើ Manchester City ​មិន​អាច​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​បាន​ទេ ​នោះ​ការ​ដឹក​នាំ​របស់​លោក​ចាត់​ទុក​ថា​បរាជ័យ​ដដែល។

​ក្រុម Man City ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Dortmund ​នៅ​រាត្រី​នេះ សម្រាប់​ការ​ប្រកួត​ជើង​ទី​២​ពាន​រង្វាន់ UEFA Champions League ​។ ​ដោយ​ជើង​ទី​១​កន្លង​ទៅ ​ក្រុម​របស់​លោក Pep ​បាន​យក​ឈ្នះ​លើ​ក្រុម Dortmund ​នេះ បាន​ក្នុង​លទ្ធផល ​២-១ ​រួច​ទៅ​ហើយ។ ដោយ​គោលដៅ​របស់​លោក Pep ​អ្នក​ចាត់ការ​ក្រុម ​បាន​អះអាង​ថា​នៅ​រាត្រី​នេះ​ត្រូវ​ឡើង​ទៅ​វគ្គ​បន្ដ​ឱ្យ​បាន​។

​អតីត​អ្នក​ចាត់ការ​ក្រុម FC Barcelona ​និង Bayern Munich ​ខាង​លើ​នេះ ​បាន​និយាយ​ថា​៖ “បាល់ទាត់​ជា​ជំនួញ ​ជំនួញ​គឺ​ជំនួញ ​ជំនួញ​គឺ​ត្រូវ​តែ​ឈ្នះ។ ​ប្រសិន​បើ​យើង​មិន​ឈ្នះ​ទេ ​ខ្ញុំ​នឹង​នោ​តែ​បរាជ័យ ​ប្រសិន​បើ​យើង​ឈ្នះ ​វា​នឹង​ក្លាយ​ទៅ​ជា ​លោក Pep ​ដឹក​នាំ​បាន​ល្អ​ខ្លាំង​ណាស់”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT