Neymar ​ថា​ខ្លួន​នឹង​បន្ដ​កុងត្រា​នៅ PSG ​ទៀត​

ខ្សែ​ប្រយុទ្ធ Neymar ​នឹង​បន្ដ​កុងត្រា​ថ្មី​ជាមួយ​ក្រុម PSG ​បន្ដ​ទៀត ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ​បន្ទាប់​ពី​រូបគេ​បង្ហាញ​ការ​សប្បាយ​ចិត្ត​ក្នុង​ការ​លេង​ឱ្យ​ក្រុម​នៅ​បារាំង​នេះ​។

​កីឡាករ​ប្រេស៊ីល​ខាង​លើ​នេះ ​បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​លេង​ល្អ​ជាង​គេ​ប្រចាំ​ការ​ប្រកួត​នៅ​យប់មិញ ដែល PSG ​ចាញ់ Bayern Munich ​១-០ ​មែន តែ​បាន​ឡើង​ទៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ ​ព្រោះ​ជើង​ទី​១ ​ឈ្នះ ៣-២។ ​បន្ទាប់​ពី​ជួយ​ក្រុម​បាន​នេះ​ហើយ ​អតីត​កីឡាករ Barcelona ​បាន​អះអាង​ថា​រូបគេ​នឹង​បន្ដ​កុងត្រា​ថ្មី​ក្នុង​ពេល​ខាង​មុខ​នេះ​។

​Neymar ​ដែល​សល់​កុងត្រា​ដល់​ឆ្នាំ​២០២២ ​បាន​និយាយ​ថា​៖ “ការ​បន្ដ​កុងត្រា ​គឺ​មិន​មែន​ជា​រឿង​យូរ​ទៀត​ទេ។ ​ខ្ញុំ​សប្បាយ​ចិត្ត​នៅ​ទី​នេះ ​និង​ផ្ទះ​នៅ​ក្រុម PSG ​។ ​ខ្ញុំ​ចាប់​ផ្ដើម​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ជាង​ពី​មុន​ទៅ​ទៀត”៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT