(វីដេអូ) Taremi ហក់ផ្កាប់ចានស៊ុតបញ្ចូលទីឲ្យ Porto យ៉ាង​ឡូយ តែនៅមិនគ្រប់គ្រាន់សម្រាប់ការទម្លាក់ Chelsea

FC Porto មិន​អាច​ធ្វើ​ការ​វាយបក​យក​ឈ្នះ​ដាច់​គ្រាប់​បាល់​ទៅ​លើ Chelsea បាន​នោះ​ឡើយ នៅ​ការ​ប្រកួត​ជើង​ទី ២។ ក្រុម​ភ្ញៀវ​រក​បាន​ត្រឹម ១ ​គ្រាប់ ហើយ​សរុប​លទ្ធផល​ពីរ​ជើង​គឺ​ Chelsea ២-១ Porto។

យើង​ទៅ​មើល​ស្ថិតិ​ការ​ប្រកួត​នៅ​ជើង​ទី ២ ឃើញ​ថា Chelsea មាន​ការ​គ្រប់គ្រង​បាល់ ៤៥ ភាគរយ ដោយ​ស៊ុត ៨ លើក ចំ​គោលដៅ ១ លើក​គត់ ហើយ Porto គ្រប់គ្រង​បាល់ ៥៥ ភាគរយ ស៊ុត ៨ លើក ចំ​គោលដៅ ២ លើក។ នៅ​តង់​ទី​ ២ Porto បាន​ដាក់​សម្ពាធ​ខ្លាំង ដល់​ថ្នាក់​បង្ក​កំហុស​ឲ្យ​កើត​មាន​កាត​លឿង​ជា​បន្តបន្ទាប់​ដល់​ទៅ ៥ លើក។

យ៉ាង​ណា​គ្រាប់​បាល់​ទម្រាំ​កើត​ឡើង​បាន គឺ​រង់ចាំ​ដល់​នាទី ៩០+៣ ឯ​ណោះ ហើយ​ធ្វើ​បាន​ដោយ​កីឡាករ Mehdi Taremi តាមរយៈការហក់ផ្កាប់ចានយ៉ាងស្អាត តែ​លទ្ធផល​ប៉ុណ្ណេះ​បាន​ត្រឹម​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​លេច​ក្តី​សង្ឃឹម​នៅ​ប៉ុន្មាន​នាទី​ចុង​ក្រោយ ហើយក៏​លេច​បាត់​ទៅ​វិញ ក្រោយ​អាជ្ញាកណ្ដាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត (លុះ​ត្រា Porto ស៊ី ២-០ ទើប​អាច​បន្ថែម​ម៉ោង ១៥ នាទី​ពីរ​ដង)៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://twitter.com/i/status/1382079346249146370

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT