(វីដេអូ) បារមី​ខាង​ណា! Neymar ឆុង​បង្គោល​ទី Mbappe ឆុង​បាល់ Offside សំណាង​ហើយ​ចេះ​ឈ្នះ​គ្រាប់​បាល់​ក្រៅ​ដី

ក្រុម​ការពារ​ជើង​ឯក Bayern Munich មិន​អាច​យក​ឈ្នះ ២-០ ទៅ​លើ​ក្រុម​បារាំង Paris Saint-Germain បាន​នោះ​ឡើយ​នៅ​ការ​ប្រកួត​ជើង​ទី ២ នេះ ពោល​គឺ​ទទួល​បាន​ត្រឹម​លទ្ធផល ១-០ នាំ​ឲ្យ​ពួក​គេ​ខកខាន​ឱកាស​ឡើង​ទៅ​កាន់​វគ្គ​បន្ទាប់ ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Champions League។

យ៉ាង​ណា​បើ​យើង​និយាយ​នៅ​ការ​ប្រកួត​ជើង​ទី ២ នេះ​សុទ្ធ​សាធ ឃើញ​ថា Bayern មាន​ឱកាស​ច្រើន តែ​បញ្ចប់​ទី​បាន​ត្រឹម​មួយ​គ្រាប់ ដែល​ធ្វើ​បាន​ដោយ​កីឡាករ Choupo-Moting នៅ​នាទី ៤០។ ដោយឡែក​បើ​មក​មើល PSG គឺ​ដូច​ជា​ស៊យ ជា​ពិសេស Neymar ស៊ុត​ត្រូវ​បង្គោល​ទី ២ លើក ហើយ​របូត​ឱកាស​ធំ​ពេល​ Di Maria កាត់​បាល់​ផុត​ដៃ​អ្នកចាំទី ដែល​កីឡាករ​ប្រេស៊ីល​ប៊ិះ​តែ​អាច​រក​បាន Hat-Trick បើ​មាន​សំណាង​បន្តិច។ ចំណែក Mbappe វិញ ទទួល​បាន​ឱកាស​បី​ទៅ​បួន​សារ​ដែរ តែ​ត្រូវ​បាន​អាជ្ញាកណ្ដាល​លើក​ទង់​ជា​បាល់ Offside ពោល​គឺ​ប្រកួត​មួយ​នេះ PSG ហាក់​ដូច​ជា​ចាញ់​ប្រៀប Bayern បើ​និយាយ​អំពី​សំណាង។

សរុប​គ្រាប់​បាល់​ក្រោយ​បញ្ចប់​ការ​ប្រកួត​ជើង​ទី ២ គឺ ៣-៣ តែ​ PSG មាន​គ្រាប់​បាល់​ក្រៅ​ដី​ចំនួន ៣ គ្រាប់ ខណៈ Bayern មាន​ត្រឹម ១ គ្រាប់ បែប​នេះ​នាំ​ឲ្យ​ក្រុម​បារាំង​អាច​ឡើង​ទៅ​កាន់​វគ្គ​បន្ទាប់ ហើយ Bayern ត្រូវ​ហាល​អាវ​ត្រឹម​វគ្គ ៨ ក្រុម​នេះ៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT