បាត់​ដៃ​ស្ដាំ​ម្នាក់​នេះ ទើប​ធ្វើ​ឱ្យ Jose Mourinho ​ដឹក​នាំ​មិន​ល្អ?

លោក Jose Mourinho ​ត្រូវ​បាន​គេ​កត់​សម្គាល់​ថា​រដូវកាល​នេះ ​ដឹក​នាំ​ក្រុម​បាត់​​ដៃ​ស្ដាំ​ម្នាក់​ហើយ ​គឺ​លោក Rui Faria ​ដែល​ជា​មនុស្ស​ជំនិត​របស់​ខ្លួន​ធ្លាប់​ធ្វើ​ការ​ជាមួយ​គ្នា​តាំង​ពី​ឆ្នាំ​២០០០​មក។

លោក Rui Faria ​បាន​សម្រេច​ចាកចេញ​ពី​លោក Jose Mourinho ​ទៅ​ប្រកប​អាជីព​ជា​អ្នក​ចាត់ការ​ដោយ​ខ្លួន​ឯង​តែ​ម្ដង ​ក្រោយ​ពី​ចូល​ធ្វើ​ការ​ជាមួយ​អ្នក​ចាត់ការ​ក្រុម​បិសាច​ក្រហម​នេះ ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ កត្តា​បាត់​ដៃ​ស្ដាំ​ម្នាក់​នេះ​ហើយ ​ទើប​គេ​បាន​ដាក់​ការ​សង្ស័យ​ថា ​ទម្រង់​លេង​ក្រុម​ទាំង​មូល ​ប្រែប្រួល​អាច​មក​ពី​បាត់​មនុស្ស​សំខាន់​ម្នាក់​ដែល​ជា​ទីប្រឹក្សា​របស់ Jose ​នេះ​ឯង។

អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ ​លោក Jose Mourinho ​ធ្លាប់​បាន​និយាយ​ទៀត​ថា ​ប្រសិន​បើ​លោក​ចាកចេញ​ពី Man Utd ​ទៅ ​មនុស្ស​ដំបូង​ដែល​លោក​ណែនាំ​នោះ​គឺ Rui ​នេះ​ឯង។  “ប្រសិន​បើ​ថ្ងៃ​ណា​មួយ​ខ្ញុំ​មាន​ឱកាស​ណែ​នាំ​កូន​សិស្ស​របស់​ខ្ញុំ ​នោះ​ប្រាកដ​ជា​មនុស្ស​ម្នាក់​ដែល​នៅ​ជាមួយ​ខ្ញុំ​តាំង​ពី​ឆ្នាំ​២០០០​មក​ហើយ។ គាត់​ពិត​ជា​ដូច​ខ្ញុំ ​របៀប​នៃ​ការ​ដឹក​នាំ ​និង​ចារឹក​ពិត​ជា​ដូច​ខ្ញុំ​ទាំង​អស់​”។

Jose Mourinho ​ចាប់​ផ្ដើម​រដូវ​កាល​នេះ ​ពិត​ជា​មិន​ល្អ​នោះ​ទេ ​ដោយ​ឆ្លង​កាត់​៣​ប្រកួត​មក​នេះ ឈ្នះ​តែ​មួយ​ប្រកួត​គត់។ ​ប្រកួត​បន្ទាប់​របស់​ពួកគេ ​នឹង​ត្រូវ​លេង​ទល់​ក្រុម Burnley ​នៅ​ចុង​សប្ដាហ៍​នេះ៕ប្រភព៖ dailymail

 

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT