Barcelona ​ជា​ក្លឹប​មាន​តម្លៃ​បំផុត​នៅ​លើ​លោក​នេះ ​

ក្រុម FC Barcelona ​បាន​ហក់​ឡើង​ទៅ​លេខ​១​កំពូល​តារាង ​ជា​ក្លឹប​មាន​តម្លៃ​ជាង​គេ​បំផុត​នៅ​លើ​លោក​នេះ ​នាំ​មុខ​លើ​ក្រុម Real Madrid ​ទៅ​ទៀត។

​ក្រុម Real Madrid ​បាន​ឡើង​កំពូល​តារាង​នេះ​២​ឆ្នាំ​ជាប់​គ្នា​មក​ហើយ ប៉ុន្តែ​នៅ​ឆ្នាំ​នេះ​វិញ ​ពួកគេ​ត្រូវ​បាន​ក្រុម FC Barcelona ​នាំ​មុខ​វិញ​ហើយ។ ​តម្លៃ​ក្លឹប​អ្នក​មាន​បុណ្យ​នា​ពេល​នេះ ​ឡើង​ដល់​ ៤,៧៦​ពាន់​លាន​ដុល្លារ ​ស្រប​ពេល​ក្រុម Real Madrid ​វិញ ​មាន​តម្លៃ ៤,៧៥​ពាន់​លាន​ដុល្លារ។

​ដោយ​ឡែក​សម្រាប់​ក្រុម​លេខ​៣ Bayern Munich ​មាន ៤,២១​ពាន់​លាន​ដុល្លារ ​ក្រុម​លេខ​៤ ​គឺ Manchester United ​មាន​តម្លៃ ៤,២០​ពាន់​លាន​ដុល្លារ៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT