Neuer ​ជឿ​ថា Bayern Munich ​អាច​ឈ្នះ PSG ​វិញ​នៅ​រាត្រី​នេះ​

​Manuel Neuer អ្នក​ចាំទី​ក្រុម Bayern Munich ​ជឿ​ជាក់​ថា​ក្រុម​របស់​ខ្លួន នឹង​អាច​វាយ​បក​យក​ឈ្នះ​លើ​ក្រុម PSG ​បាន​វិញ​នៅ​រាត្រី​នេះ ដើម្បី​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ UEFA Champions League ​។

​Bayern Munich ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម PSG ​នៅ​រាត្រី​នេះ ​សម្រាប់​ជើង​ទី​២​ពាន​រង្វាន់ UEFA Champions League ​។ ខណៈ​ដែល​ជើង​ទី​១​កន្លង​ទៅ ​ក្រុម PSG ​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ​៣-២ ​រួច​មក​ហើយ។ ​តែ​បើ​ទោះ​ជា​ចាញ់​ជើង​ទី​១​មែន ប៉ុន្តែ Neuer ​នៅ​តែ​ជឿ​ថា​ក្រុម​របស់​ខ្លួន​អាច​វាយ​បក​យក​ឈ្នះ​វិញ​បាន​នៅ​រាត្រី​នេះ។

​ប្រធាន​ក្រុម​រូប​នេះ​បាន​និយាយ​ថា​៖ “យើង​ត្រូវ​រៀប​ចំ​ខ្លួន​សម្រាប់​ប្រកួត​នេះ​ឱ្យ​បាន​ល្អ​បំផុត។ លេង​ទម្រង់​ប្រយុទ្ធ​របស់​យើង​បន្ដ​ទៀត ​និង​ដាក់​សម្ពាធ​លើ​ពួកគេ។ ពួកគេ​មាន​បញ្ហា​នៅ​តំបន់​ការពារ ប្រសិន​បើ​យើង​អាច​បង្កើត​ឱកាស​បាន​ច្រើន ​ដូច​នៅ Munich ​នោះ​យើង​នឹង​អាច​ធ្វើ​វា​បាន​” ៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT