Neymar ​៖ Mbappe ​ជា​កុមារ​មាស​របស់ PSG ​

​ខ្សែ​ប្រយុទ្ធ​ Neymar ​បាន​ចាត់​ទុក​មិត្ត​រួម​ក្រុម Kylian Mbappe ​ថា​ជា​កុមារ​មាស​សម្រាប់​ក្រុម​ Paris Saint-Germain ​ហើយ​។

​ក្រុម​ PSG ​នឹង​ត្រូវ​បើក​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ ​Bayern Munich ​សម្រាប់​ជើង​ទី​២​ពាន​រង្វាន់​ UEFA Champions League ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នៅ​យប់​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ​។ មុន​ការ​ប្រកួត​នោះ​ចាប់​ផ្ដើម ​Neymar ​បាន​និយាយ​កើត​សរសើរ​ចំពោះ​មិត្ត​រួម​ក្រុម Mbappe ​ខ្លាំង​មែនទែន ​ជាមួយ​ការ​ធ្វើ​បាន​ល្អ​នៅ​តំបន់​ប្រយុទ្ធ​ជា​ដើម។

​កីឡាករ​ប្រេស៊ីល ​បាន​ហៅ​ខ្សែ​ប្រយុទ្ធ​វ័យ​២២​ឆ្នាំ​ខាង​លើ​ថា​ជា​កុមារ​មាស​សម្រាប់​ក្រុម PSG ​ហើយ។ Mbappe ​មិន​ត្រឹម​តែ​លឿន​នោះ​ទេ ប៉ុន្តែ​រូបគេ​ក៏​ជា​កីឡាករ​ឆ្លាត​ម្នាក់​ផង​ដែរ។ ​អតីត​ខ្សែ​ប្រយុទ្ធ Monaco ​ជំនាញ​ខាង​ញាក់​បាល់​មិន​ធម្មតា​ឡើយ ​ហើយ​ការ​បញ្ចប់​ទី​វិញ​គឺ​រឹត​តែ​មាន​ទំនុក​ចិត្ត​ថែម​ទៀត៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT