Asian Games៖ ខ្សែប្រយុទ្ធវៀតណាមមួយរូប និយាយថាមកដល់វគ្គនេះហើយ មិនញញើតនឹងប៉ះក្រុមណាទេ

ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វិញ្ញាសាបាល់ទាត់នៅព្រឹត្តិការណ៍ Asian Games នឹងចាប់ផ្តើមក្នុងរសៀលថ្ងៃទី ២៩ ខែ សីហា នេះ ដោយ វៀតណាម ជួប កូរ៉េខាងត្បូង រីឯ អារ៉ាប់រួម ជួប អ៊ូបេគីស្ថាន ។

ខ្សែប្រយុទ្ធដែលស៊ុតចូលទី ០១ គ្រាប់ ជួយឱ្យវៀតណាមទម្លាក់ស៊ីរី កាលពី០២ថ្ងៃមូននោះ កីឡាករ Nguyen Van Toan បាននិយាយថា៖ « យើងបានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងក្លាយជាក្រុមមួយក្នុងចំណោមក្រុមខ្លាំងទាំង ៤ ប្រចាំទ្វីបអាស៊ី ដូចនេះពួកយើងនឹងមិនញញើត បើទោះជាត្រូវប៉ះក្រុមណានោះទេ » ។

វៀតណាម ត្រូវប្រកួតជាមួយកូរ៉េខាងត្បូង វេលាម៉ោង ៤រសៀល ខណៈដែលពួកគេទាំងពីរ ធ្លាប់ជួបគ្នាម្តងហើយ កាលពីពានរង្វាន់ AFC U-23 Championship ដើមឆ្នាំ ២០១៨នេះ ដែលកាលនោះកូរ៉េ យកឈ្នះ ២ ទល់នឹង ១ ។

ចាំមើលថាតើ វៀតណាមអាចសងសឹក កូរ៉េខាងត្បូង ដើម្បីដណ្តើមយកកៅអីវគ្គផ្តាច់ព្រ័ត្រ Asian Games បានដែរឬទេ ?

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT