សម្រាប់ការប្រកួតនៅជើងទី ២ ទល់ Liverpool យើងឃើញថាបញ្ជីឈ្មោះកីឡាកររបស់ក្លឹប Real Madrid ទាំង ២១ រូប ត្រូវបានអ្នកចាត់ការលោក Zinedine Zidane សម្រេចបញ្ចេញមកហើយ ជាលទ្ធផលឃើញថា មានអវត្តមានខ្សែបម្រើដ៏សំខាន់នោះគឺ Lucas Vazquez។
ដោយគេបានទទួលរងរបួសកំឡុងការប្រកួតនៅក្របខ័ណ្ឌ La Liga កាលពីពេលកន្លងទៅ ហើយជំនួសនូវអវត្តមានរបស់ Lucas គឺ Zidane បានកោះហៅកីឡាករនៅឈុត B គឺយុវជន Marvin ដែលមានវ័យ ២០ ឆ្នាំឲ្យមកចូលរួម។
ខាងក្រោមយើងបង្ហាញបញ្ជីឈ្មោះកីឡាករទាំង ២១ រូបរបស់ Real Madrid៖
គួររំឭកថា Real Madrid បានយកឈ្នះ ៣-១ ទៅលើ Liverpool នៅជើងទី ១ ហើយនៅជើងទី ២ នេះហង្សត្រូវការជ័យជម្នះ ២-០ ដើម្បីអាចឆ្ពោះទៅកាន់វគ្គបន្ទាប់។ ការប្រកួតធ្វើឡើងនៅវេលាម៉ោង ០២:០០ នាទី ឈានចូលព្រឹកថ្ងៃព្រហស្បតិ៍ទី ១៥ មេសា មានផ្សាយផ្ទាល់លើទំព័រ CTS Sports៕