យ៉ាង​ណា​យ៉ាង​ណី​ទេ Bayern! បញ្ជី​ឈ្មោះ​ផ្លូវការ​ចេញ​ហើយ អត់ Robert Lewandowski ទេ

នៅ​វេលា​ម៉ោង ០២:០០ នាទី​រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ពុធ​ទី ១៤ ​មេសា ក្រុម​បារាំង PSG នឹង​បើក​កីឡដ្ឋាន​ក្នុង​ទីក្រុង​ប៉ារីស​ស្វាគមន៍​ក្រុម​អាល្លឺម៉ង់ Bayern Munich ដែល​ជា​ប្រកួត​ជើង​ទី ២ វគ្គ ៨ ក្រុម បន្ទាប់​ពី​ជើង​ទី ១ ក្រុម​បារាំង​បាន​យក​ឈ្នះ ៣-២។

បញ្ជី​ឈ្មោះ​ផ្លូវការ​របស់​ក្លឹប Bayern Munich បាន​ចេញ​មក​ហើយ ដោយ​ដំណឹង​ដែល​អ្នកគាំទ្រ​ទន្ទឹង​រង់ចាំ​ថា​តើ​មាន Robert Lewandowski ឬ​អត់? ចម្លើយ​ នោះ​គឺ​អត់​ទេ។ បើ​ទោះ​បី​ជា​ Lewandowski លេច​មុខ​នៅ​ទីលាន​ហ្វឹកហាត់​ជាមួយ​ក្រុម​ក្តី តែ​ស្ថានភាព​របស់​គេ​មិន​ទាន់​អាច​វិល​ត្រលប់​មក​វិញ ១០០ ភាគរយ​នៅ​ឡើយ។

បញ្ជី​កីឡាករ​របស់ Bayern Munich មាន​បង្ហាញ​ក្នុង​រូប​ខាង​ក្រោម៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT