Alonso ​ចាប់​ផ្ដើម​ការងារ​ជា​គ្រូ​បង្វឹក​ថ្នាល​យុវជន Real Madrid ​ហើយ

Xabi Alonso ​បាន​ចាប់​ផ្ដើម​ការងារ​ជា​គ្រូ​បង្វឹក​ថ្នាល​យុវជន​របស់​ក្លឹប Real Madrid ​ហើយ ​ក្រោយ​ពី​បាន​ការ​តែងតាំង​ជា​ផ្លូវការ​ពី​សំណាក់​ប្រធាន​ក្លឹប​។

Alonso ​មិន​មែន​ធ្វើ​ការងារ​នេះ​តែ​ម្នាក់​ឯង​ឡើយ ពោល​គឺ​រូបគេ​នឹង​ដឹក​នាំ​ក្រុម​ថ្នាល​យុវជន​នេះ ​ជាមួយ​អតីត​កីឡាករ Real Madrid ​ដទៃ​ទៀត ​ដូចជា Santiago Solari ​និង​ Raul Gonzalez ។ ​ខណៈ ដែល​ពួកគេ​សុទ្ធ​តែ​បាន​បញ្ចប់​ថ្នាក់​សិក្សា​កម្រិត UEFA ​ទាំង​អស់​គ្នា ​កាល​ពី​ដើម​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ។ ការ​ចូល​ដឹក​នាំ​យុវជន​នេះ​ដែរ គឺ​ជា​ជំហាន​មួយ​របស់​ពួកគេ​ដែល​ចាប់​ផ្ដើម​ការងារ​ជា​គ្រូ​បង្វឹក ​មុន​ពេល​អាច​ចូល​ដល់​ដឹក​នាំ​ក្រុម​ធំ​បាន។

Alonso ​ជា​អតីត​កីឡាករ Real Madrid ​ដែល​ចូល​លេង​នៅ​ឆ្នាំ​២០០៩ ​រហូត​ដល់​ឆ្នាំ​២០១៤។ រយៈ​ពេល​៥​ឆ្នាំ​នេះ​ដែរ Alonso ​បង្ហាញ​ខ្លួន​បាន​១៥៨ ​និង​រក​គ្រាប់​បាល់​បាន​៤​គ្រាប់​ផង​ដែរ៕ប្រភព៖ MARCA

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT