Bayern ​នឹង​ចរចា​យក​គ្រូ​នៅ​ក្លឹប​អង់គ្លេស​រូប​នេះ​ភ្លាម បើ​របូត Flick ឲ្យ​ទៅ​ជម្រើស​ជាតិ​អាល្លឺម៉ង់

Bayern Munich កំពុង​ជោគជ័យ​ខ្លាំង​នៅ​រយៈ​ពេល​ជាង ២ ឆ្នាំ​ចុង​ក្រោយ មិន​ថា​តែ​នៅ​ពាន​ក្នុង​ស្រុក និង​ពាន​រង្វាន់​អឺរ៉ុប។ ក្រោម​ការ​ដឹកនាំ​របស់​លោក Hansi Flick គេ​ឃើញ​ថា ក្រុម​អាល្លឺម៉ង់​ទទួល​ជ័យជម្នះ ៦៥ ប្រកួត ស្មើ ៧ និង​ចាញ់​តែ ៧ លើក​គត់​នៅ ៧៩ ប្រកួត​សរុប។

យ៉ាង​ណា​ដោយសារ​ស្ថានភាព​នៅ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ កំពុង​ប្រឈម​នឹង​ត្រូវ​បាត់បង់​លោក Joachim Low ក៏​នាំ​ឲ្យ​មាន​ការ​ជឿជាក់​ថា Flick ទំនង​នឹង​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​មក​ចូលរួម​ជំនួស​នៅ​ក្រោយ​ចប់​ព្រឹត្តិការណ៍ Euro នា​រដូវ​ក្តៅ​ខាង​មុខ។ នេះ​បើ​តាម​របាយការណ៍​ពី 90min បាន​ចុះ​ផ្សាយ។

ពាក់ព័ន្ធ​នឹង​រឿង​នេះ​ប្រសិន Flick ព្រម​ទៅ​ដឹកនាំ​មែន​នោះ Bayern ក៏​មិន​អែអង់​យូរ​នោះ​ដែរ ហើយ​ក្រុម​ជឿ​ថា វត្តមាន​នៃ​ការ​មក​ចូលរួម​របស់​លោក Jurgen Klopp គឺ​ជា​ជម្រើស​ល្អ​តែ​មួយ​គត់ ដែល​ក្រុម​ត្រូវ​ធ្វើ។

Klopp ក៏​ធ្លាប់​មាន​បទពិសោធន៍​ដឹកនាំ​ Dortmund នៅ Bundesliga ស្រាប់ ហើយ​ជាមួយ Liverpool ក៏​បន្ថែម​បទពិសោធន៍​ជោកជាំ​តាម​រយៈ​ការ​ឈ្នះ​ពាន Premier League និង Champions League៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT