កូន​ប្រុស Ronaldo ​ចាប់​ផ្ដើម​ចូល​ហ្វឹកហាត់​នៅ​ថ្នាល Juventus ​ហើយ

Cristiano Ronaldo Jnr ​បាន​ចូល​ហ្វឹកហាត់​បាល់​ទា់ត​នៅ​ថ្នាល​របស់​ក្រុម Juventus ​ហើយ ​បន្ទាប់​ពី​រូបគេ​សម្រេច​ចិត្ត​ចង់​មាន​អនាគត​ដូច​ឪពុក​របស់​ខ្លួន​ដែរ។

យុវជន​វ័យ​៨​ឆ្នាំ​ខាង​លើ​នេះ ​ចាប់​ផ្ដើម​ចូល​ហ្វឹកហាត់​នៅ​សាលា​បាល់ទាត់​របស់ Juventus ​ក្រោម​អាយុ​៩​ឆ្នាំ​កាល​ពី​ដើម​សប្ដាហ៍​នេះ។ ​ដោយ​ការ​ទៅ​ហ្វឹកហាត់​នោះ គឺ​មាន ​Georgina Rodriguez ​ដែល​ជា​សង្សារ​របស់ Ronaldo ​ទៅ​មើល​ផ្ទាល់​តែ​ម្ដង ​និង​ជា​អ្នក​ជូន​ទៅ​មក​ផង​ដែរ។ កូន​ប្រុស​ច្បង​របស់ Ronaldo ​ម្នាក់​នេះ ​បាន​បង្ហាញ​សមត្ថភាព​ជា​ច្រើន​លើក​មក​ហើយ ជាមួយ​បាល់ទាត់​នេះ​តាំង​ពី​នៅ​អេស្ប៉ាញ​មក​ម្ល៉េះ។ ស្រប​ពេល​ដែល Ronaldo ​ផ្ទាល់​ចង់​ឃើញ​កូន​របស់​ខ្លួន​ក្លាយ​ជា​កីឡាករ​បាល់ទាត់​ល្បី​ឈ្មោះ​មួយ​រូប។

កីឡាករ​ដែល​ផ្លាស់​ទៅ​លេង​នៅ Juventus ​ក្នុង​តម្លៃ​ខ្លួន​១០០​លាន​ផោន ​ធ្លាប់​បាន​និយាយ​ថា​៖ “Jnr ​ជា​មនុស្ស​ចូល​ចិត្ត​ប្រកួត​ប្រជែង ​គាត់​ដូច​ខ្ញុំ​កាល​នៅ​ពី​តួច​ដែរ។ គាត់​មិន​ចូល​ចិត្ត​ចាញ់​នោះ​ទេ ​ខ្ញុំ​បាន​បង្ហាត់​បង្រៀន​គាត់​ខ្លះ​ៗ ​ហើយ​គាត់​ពិត​ជា​ធ្វើ​បាន​ល្អ​ណាស់។ ខ្ញុំ​ចង់​ឃើញ​គាត់​ជា​កីឡាករ​ល្អ​ម្នាក់ ​គាត់​ជា​ក្មេង​ឆ្លាត ​លឿន ​មាន​ជំនាញ ​និង​ស៊ុត​បាល់​បាន​ច្បាស់​ល្អ​ណាស់”៕ប្រភព៖ dailymail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT