ក្រុមបិសាចក្រហម Manchester United ពិតជាធ្វើបានល្អណាស់សម្រាប់ការប្រកួតនៅយប់មិញ ដោយយកឈ្នះលើក្រុម Spurs ក្នុងលទ្ធផល ៣-១ ។
Spurs ជាអ្នកបើកការនាំមុខមុនទៅលើក្រុម Man Utd នៅតង់ទី១។ តែឈានចូលដល់តង់ទី២វិញ សម្រាប់តែក្រុមបិសាច ធ្វើបានល្អណាស់ ដោយរកគ្រាប់បាល់តាមស្មើបានពីសំណាក់កីឡាករ Fred និងថែម២គ្រាប់ទៀត ដោយ Cavani និង Greenwood ។ ចប់ការប្រកួត Spurs បរាជ័យក្នុងលទ្ធផល ៣-១ ក្រោមថ្វីជើងរបស់ក្រុមបិសាចក្រហម Manchester United ។
បាន៣ពិន្ទុបន្ថែមទៀតនេះ ក្រុម Man Utd អាចរក្សាចំណាត់ថ្នាក់លេខ២ក្នុងតារាង Premier League បានដោយសុវត្ថិភាពហើយ និងចាញ់ពិន្ទុក្រុមលេខ១ Man City ចំនួន១១ពិន្ទុ៕
ប្រភព៖ DailyMail