កុំ​ឲ្យ Liverpool ទិញ​យក​ទាន់ Barca ត្រៀម​ផ្តល់​កុងត្រា​ថ្មី​ឲ្យ​កីឡាករ​ម្នាក់​ហើយ

តាម​របាយការណ៍​ចុង​ក្រោយ​បាន​ឲ្យ​ដឹង​ថា អ្នក​មាន​បុណ្យ Barcelona កំពុង​លៃលក​ចង់​ផ្តល់​កុងត្រា​ថ្មី​សម្រាប់​យុវជន​ឆ្នើម Pedri ក្រោយ​លេចលឺ​ដំណឹង​ថា​មាន​ក្លឹប​គូ​ប្រជែង​នៅ​ក្រៅ​តំបន់​ចង់​បាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នោះ​គឺ Liverpool ដែល​បាន​អារម្មណ៍​លើ​កីឡាករ​ Barcelona រូប​នេះ ព្រោះ​គេ​ត្រូវ​ផុត​កុងត្រា​ជាមួយ​ម្ចាស់ដី Camp Nou នា​រដូវ​ក្តៅ​ឆ្នាំ ២០២២ ខាង​មុខ។ នេះ​បើ​តាម The Mirror បាន​ចុះ​ផ្សាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​លោក Ronald Koeman នឹង​មិន​បើក​ផ្លូវ​ឲ្យ Pedri ចាកចេញ​ទៅ​បាន​ដោយ​ងាយ​នោះ​ទេ ហើយ​គេ​ចង់​បន្ត​កុងត្រា​ថ្មី​ឲ្យ​យុវជន​សញ្ជាតិ​អេស្ប៉ាញ បន្ថែម​ពី​លើ​កុងត្រា​ចាស់​រយៈ​ពេល ៤ ឆ្នាំ​បន្ថែម​ទៀត។ ប៉ុន្តែ​ការ​សម្រេច​ចិត្ត​របស់​សាមី​ខ្លួន​ថា​យល់​ព្រម​ឬ​បែប​ណា​នោះ ​មិន​ទាន់​ច្បាស់​នៅ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំឭក​ថា​រដូវ​កាល ២០២០/២១ កីឡាករ​វ័យ ១៨ ឆ្នាំ រក​បាន​ ៣ គ្រាប់​និង Assist ៦ លើក​នៅ​ការ​បង្ហាញ​ខ្លួន ៤៤ ប្រកួត តាម​រយៈ​ការ​ឈរ​ជើង​លើ​ទីលាន​ប្រមាណ ៣ ០៤៤ នាទី៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT