នៅវេលាម៉ោង ១០:៣០ នាទីយប់នេះ ក្រុម Tottenham នឹងបើកកីឡដ្ឋានក្នុងទីក្រុងឡុងស្វាគមន៍ក្រុមបិសាចក្រហម Man Utd ដែលជាជំនួបជុំទី ៣១ នៅក្របខ័ណ្ឌ Premier League។
មុនឈានដល់ការប្រកួត យើងសុំធ្វើការបង្ហាញនូវឈុត ១១ រូបល្អបំផុត ដោយជាការផ្តុំបញ្ចូលគ្នារវាងកីឡាករក្រុមទាំងពីរ ហើយរាប់តែកីឡាករដែលអាចមានវត្តមានក្នុងការប្រកួតតែប៉ុណ្ណោះ។
អ្នកចាំទី: Hugo Lloris
ខ្សែការពារ: Aaron Wan-Bissaka, Victor Lindelof, Harry Maguire, Luke Shaw
ខ្សែបម្រើ: Pierre-Emile Hojbjerg, Paul Pogba
ខ្សែបម្រើប្រយុទ្ធ: Bruno Fernandes
ខ្សែប្រយុទ្ធ: Son Heung-min, Harry Kane និង Marcus Rashford
រំឭកថាកាលប្រកួតជើងទី ១ បិសាចបានបរាជ័យយ៉ាងដំណំក្រោមលទ្ធផល ១-៦ ទល់ Spurs។ សរុបការជួបគ្នាទាំង ១៩៤ លើក ខាង United ឈ្នះ ៩២ ស្មើ ៤៩ និងចាញ់ ៥៣ លើក៕
ប្រភព៖ Sportskeeda