មិន​ដឹង​អាច​ទៅ​រួច​ឬ​អត់? Raiola ចង់​រត់ការ​ឲ្យ Haaland ក្លាយ​ជា​កីឡាករ​ដំបូង​ក្នុង​លោក ដែល​អាច…

យើង​មិន​ច្បាស់​នោះ​ទេ​ថា​តើ Erling Haaland គេ​នឹង​សម្រេច​ចិត្ត​ផ្ទេរ​ទៅ​ចូលរួម​នៅ​ក្លឹប​ណា​មួយ រវាង​ក្លឹប​កំពូល​ជា​ច្រើន​មាន​ដូច​ជា Man City, Man Utd, Real Madrid, Barcelona ឬ Liverpool។ ប៉ុន្តែ​វា​ហាក់​កំពុង​មមាញឹក​ខ្លាំង​សម្រាប់​លោក Mino Raiola ព្រោះ​ដើម្បី​ច្បាស់​ថា តើ​ក្លឹប​ណា​មួយ​អាច​មាន​លទ្ធភាព​ចំណាយ​លើ​ថ្លៃ​ពលកម្ម​ដែល​កីឡាករ​ចង់​បាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​របាយការណ៍​ចុង​ក្រោយ​ពី The Mirror បាន​ចុះ​ផ្សាយ​ថា ក្រៅ​ពី​តម្លៃ​ខ្លួន ១៥៤ លាន​ផោន​ដែល Dortmund កំណត់​មក​ហើយ​នោះ ទៀត​សោត​លោក Raiola ក៏​កំពុង​រត់ការ​លើ​ថ្លៃ​ពលកម្ម​ដ៏​កប់​ពពក​មួយ​ផ្សេង​ទៀត​ផង​ដែរ។ នោះ​គឺ​ថ្លៃ​ពលកម្ម​ប្រមាណ ១ លាន​ផោន/សប្តាហ៍ ដែល​ខ្ពស់​ជាង Lionel Messi និង Cristiano Ronaldo ទៅ​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សព្វថ្ងៃ Messi ជា​កីឡាករ​ស៊ី​ថ្លៃ​បំផុត​លើ​លោក ដោយ​ទទួល​បាន ៥០០ ០០០ ផោន/សប្ដាហ៍​ពី​ក្លឹប Barcelona ក្រោយ​កាត់កង​ថ្លៃ​បង់​ពន្ធ​រួចរាល់។ បែប​នេះ​បើ Haaland អាច​ស៊ី​ថ្លៃ​ដល់ ១ លាន​ផោន នោះ​គឺ​ជា​រឿង​ដ៏​អស្ចារ្យ​ថ្មី​មួយ​ទៀត​ហើយ​ក្នុង​ពិភព​បាល់ទាត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​រំឭក​ថា Haaland នៅ​រដូវ​កាល​នេះ រក​បាន ៣៩ គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន ៤១ ប្រកួត​ឲ្យ​ក្លឹប​និង​ជម្រើស​ជាតិ ក្រោយ​ពី​រដូវ​កាល​មុន ៣៨ ប្រកួត រក​បាន ៣៨ គ្រាប់​រាប់​ទាំង​នៅ​ក្លឹប​ចាស់ Red Bull Salzburg៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Mirror

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT