អាជ្ញាកណ្ដាល​នៅ Clasico បកស្រាយ​បែប​ណា រឿង​ប៉ះ​គ្នា​ក្នុង​ប្រអប់​នៅ​ចុង​ម៉ោង​យប់មិញ

នៅ​ចុង​តង់​ទី ២ នៃ​ជំនួប El Clasico កាល​ពី​យប់​មិញ ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ប្រអប់​គ្រោះថ្នាក់ រវាង​កីឡាករ Martin Braithwaite និង​ Ferland Mendy ដោយ​ផ្ទុះ​ពាក្យ​ចម្រូងចម្រាស​ថា​ហេតុអ្វី​អាជ្ញាកណ្តាល​មិន​ផ្តល់​បាល់ ១១ ម៉ែត្រ​ឲ្យ​ឬ បើក​ការ​ត្រួតពិនិត្យ​ប្រព័ន្ធ VAR។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​អាជ្ញាកណ្តាល​ក៏​បាន​ចេញ​មក​បកស្រាយ​ហើយ ដោយ​លោក Juan Andujar Oliver បាន​ប្រាប់ Radio Marca បែប​នេះ​ថា៖ “អាជ្ញាកណ្តាល​គឺ​សម្រេច​ចិត្ត​ត្រឹមត្រូវ ដោយ​ពិត​ណាស់​មាន​ការ​ទាញ​ពី Mendy ពិត​មែន តែ​កម្រិត​នៃ​ការ​ទាញ​នោះ​មិន​ទាន់​គ្រប់គ្រាន់​នឹង​អាច​ផ្តល់​បាល់​ប៉េណាល់ទី​នោះ​ឡើយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​ខាង​ភាគី​ Barcelona នៅ​តែ​មិន​អស់​ចិត្ត ហើយ​ទាំង​លោក Ronald Koeman ក៏​បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ចប់​ការ​ប្រកួត​ដែរ​ថា៖ “វា​សម​តែ​ជា​បាល់​ប៉េណាល់ទី”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់​ថា គិត​ត្រឹម​ជុំ​ទី ៣០ Real Madrid បាន​រំកិល​ឡើង​មក​ឈរ​លេខ ១ បណ្ដោះ​អាសន្ន ​ដោយ​មាន ៦៦ ពិន្ទុ តែ​ប្រសិន​ណា Atletico Madrid អាច​តាម​ស្មើ​ឬ​យក​ឈ្នះ Real Betis នៅ​យប់​នេះ នោះ​ចំណាត់ថ្នាក់​នឹង​មាន​ការ​ប្រែប្រួល​វិញ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT