ក្រុម Manchester City បានបរាជ័យក្រោមថ្វីជើងក្រុម Leeds United ដែលមានគ្នាត្រឹម១០នាក់ក្នុងលទ្ធផល ២-១ សម្រាប់ការប្រកួត Premier League នៅយប់មិញ។
សម្រាប់ការប្រកួតក្នុងលីគនេះដែរ ដោយសារតែដាច់ពិន្ទុឆ្ងាយទៅហើយ ក្រុម Man City បានធ្វើការផ្លាស់ប្ដូរកីឡាករច្រើន ដើម្បីទុកជើងលេងនៅ UEFA Champions League វិញ។ ដោយ១១នាក់ទល់ក្រុម Leeds United នេះ មានការផ្លាស់ប្ដូរច្រើន រហូតដល់៧ឯណោះ។ ខណៈដែលលទ្ធផលចប់ការប្រកួត Man City បានបរាជ័យក្រោមថ្វីជើង Leeds United ដែលមានគ្នាត្រឹម១០នាក់ទេប្រកួតនេះ ក្នុងលទ្ធផល ២-១។
ត្បិតតែបរាជ័យយ៉ាងណាក៏ដោយ លោក Pep បានអះអាងថាមិនស្ដាយក្រោយនោះទេ ចំពោះការផ្លាស់ឬលទ្ធផលនៃការប្រកួតនេះ។ ពួកគេដែលលេងក្នុងការប្រកួត ធ្វើបានល្អហើយ ប៉ុន្តែសំណាងមិននៅខាង Man City ប៉ុណ្ណោះ៕
ប្រភព៖ DailyMail