លោក Ronald Koeman យល់ថាក្រុម FC Barcelona គួរតែបានបាល់ប៉េណាល់ទី១គ្រាប់ទៀត ក្នុងការប្រកួតដែលចាញ់ក្រុម Real Madrid ក្នុងលទ្ធផល ២-១។
ក្នុងការប្រកួតនេះដែរ ក្រុម Real Madrid ជាអ្នកនាំមុខមុន ប៉ុន្តែ Barcelona ក៏តាមពីក្រោយបាន១គ្រាប់ផងដែរ។ លោក Koeman ដែលជាអ្នកចាត់ការក្រុមអ្នកមានបុណ្យយល់ឃើញថាក្រុមរបស់លោកសមនឹងទទួលបានបាល់ប៉េណាល់ទី១គ្រាប់ទៀតតាមស្មើបាន ព្រោះកំហុសរបស់ Mendy ។
លោកថាខ្សែការពារ Mendy បានបង្កកំហុសលើ Braithwaite នៅតំបន់គ្រោះថ្នាក់។ ដែលវាជាចេតនាច្បាស់ ហើយសមនឹងទទួលបានប៉េណាល់ទីហើយ ប៉ុន្តែជាក់ស្ដែងបែរជាអាជ្ញាកណ្ដាលមិនផ្ដល់ឱ្យទៅវិញ។ កត្ដានេះ បានធ្វើឱ្យក្រុមការងារ និងលោក Koeman ផ្ទាល់មិនសប្បាយចិត្តឡើយ៕
ប្រភព៖ Marca