Trent Alexander-Arnold រកគ្រាប់បាល់ចុងម៉ោង ជួយក្រុម Liverpool យកឈ្នះលើក្រុម Aston Villa បានក្នុងលទ្ធផល ២-១ សម្រាប់ការប្រកួត Premier League នៅយប់មិញនេះ។
ការប្រកួតនៅនាទី៤៣ Watkins រកគ្រាប់បាល់នាំមុខឱ្យក្រុម Aston Villa បានក្នុងលទ្ធផល ១-០ មុនចប់តង់ទី១។ យ៉ាងណាមិញ ឈានដល់តង់ទី២ Mohamed Salah ក៏រកគ្រាប់បាល់តាមស្មើបាននៅនាទី៥៧។ នៅជិតចប់ការប្រកួតទៅហើយ Arnold ក៏រកគ្រាប់បាល់ជ័យជម្នះបានវិញ នៅ៩០+១។ ចប់ការប្រកួត Liverpool យកឈ្នះក្នុងលទ្ធផល ២-១។
ការយកបាន៣ពិន្ទុចុងម៉ោងនេះ ជួយក្រុមរបស់លោក Klopp ឡើងដល់លេខ៥ក្នុងតារាង Premier League នារដូវកាលនេះ ឆ្លងកាត់៣១ប្រកួត។ នៅសល់៧ប្រកួតទៀតនឹងចប់រដូវកាលនេះហើយ ដូច្នេះការប្រកួតប្រជែងយក Top4 ពិតជាស្វិតស្វាញមិនខាន៕
ប្រភព៖ DailyMail