ក្រុម Real Madrid បានយកឈ្នះលើក្រុម FC Barcelona ក្នុងលទ្ធផល ២-១ សម្រាប់ការប្រកួតពានរង្វាន់ La Liga នៅយប់មិញនេះ។
នៅតង់ទី១ ក្រុម Real Madrid អាចរកគ្រាប់បាល់នាំមុខបានទៅហើយ ដោយ Benzema ១គ្រាប់ និង Toni Kroos ១គ្រាប់។ ដោយឡែក១គ្រាប់របស់ក្រុម Barcelona វិញ រកបានដោយ Oscar នៅនាទី៦០តង់ទី២។ នៅសល់៣០នាទីចុងក្រោយនៃការប្រកួត ក្រុមទាំងពីរមិនអាចរកគ្រាប់បាល់បានទៀតនោះទេ។
លទ្ធផលបាន៣ពិន្ទុបន្ថែមទៀតនេះ បានធ្វើឱ្យក្រុម Real Madrid ហក់ឡើងទៅឈរនៅកំពូលតារាង La Liga ហើយ ឆ្លងកាត់៣០ប្រកួតកន្លងមកនេះ។ យ៉ាងណាមិញពួកគេក៏ត្រូវរង់ចាំមើលការប្រកួតរបស់ក្រុម Atletico Madrid ដែរ ព្រោះទើបមាន២៩ប្រកួតប៉ុណ្ណោះ៕
ប្រភព៖ Marca