Yaya Toure ​នឹង​ទៅ​លេង​នៅ​ក្លឹប​មួយ ​នៅ​ទីក្រុង​ឡុង

បើ​តាម​ប្រភព​ពី​ភ្នាក់ងារ​របស់ Yaya Toure ​បាន​បញ្ជាក់​ថា ​កីឡាករ​រូប​នេះ​បាន​ពិនិត្យ​សុខភាព​ជោគជ័យ​ហើយ​នៅ​ក្លឹប​មួយ​នៅ​ទីក្រុង​ឡុង​ប្រទេស​អង់គ្លេស ​ដែល​លេង​នៅ​លីគ​កំពូល។

ខ្សែ​បម្រើ​ខាង​លើ ​បាន​អស់​កុងត្រា​ជាមួយ​ក្រុម Manchester City ​ហើយ​ចាកចេញ​ពី​ក្រុម​តែ​ម្ដង ​បន្ទាប់​ពី​មាន​បញ្ហា​ជាមួយ​អ្នក​ចាត់ការ Pep ​។ ក្រោយ​ពី​ចាកចេញ​ទៅ​នេះ​ដែរ ​ពួកគេ​ទាំង​ពីរ​នាក់​ក៏​តែងតែ​ដៀមដាម​គ្នា​ជា​ញឹកញាប់​ផង​ដែរ ​ចំពោះ​ការងារ​ធ្វើ​ជាមួយ​គ្នា​នៅ​ក្លឹប​មេឃ​ខៀវ។ យ៉ាងណាមិញ ​ក្រោយ​ពី​ចាកចេញ​ទៅ​នេះ​ដែរ ​កីឡាករ​វ័យ​៣៥​ឆ្នាំ​នេះ​នៅ​មិន​ទាន់​រក​ឃើញ​ក្លឹប​លេង​ឡើយ។

បើ​តាម​លោក Dimitry Seluk ដែល​ជា​ភ្នាក់ងារ​ទីផ្សារ​របស់ Yaya ​បាន​បញ្ជាក់​ថា​ម្សិលមិញ​នេះ ​រូបគេ​បាន​ទៅ​ពិនិត្យ​សុខភាព​រួច​រាល់​ហើយ​នៅ​ក្លឹប​មួយ​ក្នុង​ទីក្រុង​ឡុង។ ចំពោះ​ក្លឹប​នេះ​ដែរ ​គេ​មិន​បាន​បង្ហាញ​ឈ្មោះ​ឡើយ ​ដោយ​គ្រាន់​តែ​បញ្ជាក់​ថា​មិន​មែន Crystal Palace ​ឬ West Ham ​ឡើយ៕ប្រភព៖ dailymail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT